fbpx

Helistar ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ឧទ្ធម្ភាគចក្រ​។ សេវា​កម្ម​មួយ​នេះ​មាន​វត្តមាន​ក្នុង​ប្រទេស​យើង​ ៨ ឆ្នាំ មក​ហើយ។ ការ​ចូល​ខ្លួន​មក​លើក​ដំបូង លោក Samnang Hin បញ្ជាក់​ឲ្យ​ដឹង​ថា « វិស័យ​ឧទ្ធម្ភាគចក្រជាវិស័យ​​ថ្មី​មែន​ទែន​សម្រាប់​កម្ពុជា ហើយ​ប្រជានជន​តែង​ព្រួយបារម្ភ​ពី​ការ​ហោះ​ហើរ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​បញ្ជាក់​ពី​សុវត្ថិភាព​ជូន​ពួក​គាត់ តាម​រយៈ​ទង្វើ និង​បទពិសោធន៍​ពួក​យើង» ។

លោក​ សំណាង បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១០ ការ​បង្ហាញ​មុខ​មាត់​ដំបូង​របស់​​ឧទ្ធម្ភាគចក្រ ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​លោក ក្នុង​ការ​បើក​ដំណើរ​ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន ។ លោក​បាន​ធ្វើ​ការ​ជា​ច្រើន​​ ដោយ​បង្កើត​ជា​ក្រុម​មួយ​ដែល​មាន​ធនធានមនុស្ស​ ផ្នែក​វិស្វករ , ផ្នែក​គុណភាព​ធានារ៉ាប់រង, អ្នក​ដឹក​នាំ​ផ្នែក​ហោះហើរ និង​​អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​ផង​ដែរ ដើម្បី​ទទួល​បាន​ Certificate ពី AOC ដែល​ផ្ដល់​សិទ្ធិ​ដោយ​អាញ្ញាធរ​អាកាសយានចរណ៍​ថ្នាក់​ជាតិ ​ហៅ​កាត់​ថា SSCA។ ការ​ផ្ដល់​សិទ្ធិ​នេះ គឺ​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​អាច​ធ្វើ​ការ​ប្រើប្រាស់​ផ្លូវ​អាកាស​បាន​ក្នុង​គោល​បំណង​ជំនួញ​។ ទាំង​អស់​នេះ​គឺ​តម្រូវ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​មួយ ដែល​ភ្នាក់​ងារ​ទាំង​អស់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ត្រឹម​ត្រូវ គុណភាព​ឧទ្ធម្ភាគចក្រ​​ និង​ប្រព័ន្ធ​គ្រប់​គ្រង​​តាម​ស្ដង់​ដារ ដេីម្បីប្រាកដ​ទាំង​ភ្នាក់​ងារ​ហោះហើរ និង​អតិថិជន​ទទួល​បាន​សុវត្ថិភាព​ពេញលេញ។

រាល់​បុគ្គលិក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ហោះ​ហើរ​ទាំង អស់ ត្រូវ​តែ​ឆ្លង​កាត់​ការបណ្ដុះបណ្ដាល​ត្រឹម​ត្រូវ​តាម​ស្ដង់​ដារ ដោយ​ឆ្លង​កាត់​ការ​ប្រឡង​ជា​ ៣ ​ដំណាក់​កាល ដើម្បី​ចូល​កាន់​ដំណែង​។ ទី​មួយ​គឺ​ផ្នែក Air Frame ឬ​ហៅ​ថា​តួ​​ឧទ្ធម្ភាគចក្រ ទី​ពីរ គឺ ផ្នែក​គ្រប់គ្រង និង​ជួសជុល​​ម៉ាស៊ីន និង​ទី ៣ ​តួនាទី​អាកាសយានិក។​ ការ​បណ្ដុះ​បណ្ដាល​នេះ គឺ​ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋាភិបាល និង​ Aviation Training Organization (ATO)។

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

បន្ថែម​ពី​នេះ ដើម្បី​ទទួល​បាន​​គុណភាព​ត្រឹម​ត្រូវ​តាម​ស្ដង់​ដារ​អាមេរិក និង​អង់គ្លេស គឺ​ប្រើប្រាស់​តាម​Federal Aviation Authority (FFA) និង Civil Aviation Authority (CCA) ។ « រាល់​អាកាយានិក​របស់​យើង​ទាំង​អស់​ត្រូវ​តែ​ជាប់​ការ​ធ្វើ​តេស ហើយ​បង្ហាត់​បង្រៀន​តាម​បច្ចេក​ទេស​ទាំង​ក្នុង​ស្រុក និង​បរទេស មុន​នឹង​ធ្វើ​ការ​ប្រលង​ចូល ហើយ​ទាល់​តែ​ប្រលង​ជាប់​ទើប​អាច​ហោះហើរ​បាន» ។ លោក សំណាង ប្រាប់​ពី​គុណភាព​នៃ​អាកាយានិក​ក្នុង​ក្រុមហ៊ុន៕

Pin It on Pinterest