fbpx

ស្ថាបត្យករ និង​ជាសហគ្រិន​មួយ​រូប​ លោក​ ​កាំង​ ​ហុក បាន​​រៀបរាប់​ប្រាប់ Foward អំពីពេលដែលគាត់បង្កើតកន្លែងស្ងប់ស្ងាត់ដ៏ប្រណិតមួយនៅចំកណ្តាលក្រុងសៀមរាបដែលមានឈ្មោះ Treeline Urban Resort ដែលវាគឺបទពិសោធន៍ និងការប្រកួតប្រជែងដ៏អស្ចារ្យបំផុតចុងក្រោយគេរបស់គាត់នាពេលថ្មីៗនេះ។

ស្របពេលដែលនិយាយពីការងារទាំងនោះ កែវភ្នែករបស់ លោក​ ​កាំង​ ​ហុក បានបញ្ចេញនូវពន្លឺភ្លាមមួយរំពេច ដោយចំណង់ចំណូលចិត្តរបស់គាត់នោះគឺស្តែងចេញឱ្យឃើញពីការស្រលាញ់ការច្នៃប្រឌិតឬរចនាទីតាំងនីមួយៗឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាត និងមានផាសុខភាពប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ខាងក្រោមនេះគឺជាប្រវត្តិខ្លះៗក៏ដូចជាការរចនាម៉ូតជាមួយស្នាដៃដ៏អស្ចារ្យរបស់គាត់៖

ការវិលត្រលប់មកកាន់មាតុភូមិវិញ

ការវិលត្រលប់មកកាន់មាតុភូមិវិញ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

បន្ទាប់ពីទទួលបានការសិក្សាលើមុខជំនាញចំនួនពីរគឺផ្នែក​ ស្ថា​បត្យ​កម្ម​និង​​​ជាសហគ្រិននៅ​សកលវិទ្យា​ល័យ Washington University ក្នុងសហរដ្ឋអាមេរិករួច លោក​ ​កាំង​ ​ហុក បានត្រលប់មកកាន់មាតុភូមិវិញនៅក្នុងឆ្នាំ ២០០៩ ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការជួយស្តា និងលើកកម្ពស់ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនថែមមួយកំរិតទៀត។

ដោយ​មាន​ជំនាញ​ខាង​រចនា​ស្រាប់​​លោក​ក៏​បាន​​ធ្វើ​ការ​សហការ​ជា​មួយ​បង​ប្អូន​ជី​ដូន​មួយ​ប្រាំ​នាក់របស់គាត់​ក្នុងការបង្កើត​​ជា​ហាង​កាហ្វា​ដ៏​ល្បី​ល្បាញ​មួយ​នៅកម្ពុជាគឺ Brown Coffee ។

បន្ទាប់​មក​ទៀត​​ក្នុងឆ្នាំ​២០១៣ លោក​ ​កាំង​ ​ហុក ក៏​បាន​បញ្ចេញ​គំរូ​ស្ថាបត្យ​កម្ម​របស់​ខ្លួន​ក្នុង​វិ​ស័យ​អចលនទ្រព្យ​វិញ​ម្តង​ ជាមួយនិងការ​បង្កើត​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​មួយ​​ឈ្មោះ​ថា​ Urbanland និង​​ទទួល​បានពាន​រង្វាន់​ជា​ក្រុម​ហ៊ុន​ឆ្នើម​នៅ​ក​ម្ពុជា​ផង​ដែរ​។​

ស្នាដៃនៃការរចនារបស់លោក​ ​កាំង​ ​ហុក

ស្នាដៃនៃការរចនារបស់លោក ហុក​​ កាង
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
Treeline Urban Resort Siem Reap, Cambodia

ហើយកាល​ពី​ខែ​វិច្ឆិកាគម្រោង​ដ៏​ធំ​ចុង​ក្រោយ​​បង្អស់របស់លោក​ ​កាំង​ ​ហុក នោះគឺ​ការរចនាឱ្យរីសតមួយ​ស្ថិត​នៅក្នុងខេត្តសៀមរាប ដែលមានឈ្មោះថា Treeline Urban Resort ហើយ​នេះ​គឺជា​អ្វី ដែល​លោក​ស្រលាញ់​បំ​ផុត​ព្រោះ​វា​គឺជា​ការរចនា​ដែល​មាន​ការ​ប្រកួតប្រជែងខ្លាំងជាងគេ។

ក្នុងនោះដែរលោក​ ​កាំង​ ​ហុក បានឱ្យដឹងថា “ ការរចនា និងការបង្កើតកន្លែងដ៏ស្រស់ស្អាតមួយសម្រាប់មនុស្សគ្រប់គ្នា គឺតែងតែជាក្តី​ស្រមៃ​និង​ការ​ស្រលាញ់របស់​ខ្ញុំ​រហូតមក​។ ”

គ្រប់​យ៉ាង​ដែល​គាត់បង្កើត​គឺ​តែង​តែ​នៅ​ជាមួយ​ ការ​រចនា និង​ការ​​បង្កើត​ថ្មី​ៗដោយ​ដំ​បូង​គឺ​ចាប់ផ្តើម​ពី​ការ​រៀប​ចំ​​តុប​តែង​ហាង​កាហ្វា​ឱ្យ​មា​ន​ភាព​ស្រស់​ស្អាត​ និង​អា​ច​ទាក់ទាញដល់​​អតិ​ថជន បន្ទាប់​​មកគឺ​​ក្រុម​ហ៊ុន​​អចលនទ្រព្យ​​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ រហូត​​ឈា​ន​ដល់​ការ​បង្កើត​សណ្ឋា​គារដែល​ត្រូវ​បាន​រចនា​ឡើង​​យ៉ាង​ផ្ចិត​ផ្ចង់​និង​យកចិត្ត​ទុក​ដាក់​បំ​ផុត​ ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល​និង​អារម្មណ៍​​ស្រស់​ថ្លា​ដល់​អតិ​ថជន​ គឺ​ជាការ​ពេញ​ចិត្ត​ដ៏​ធំ​បំ​ផុត​របស់​គាត់​។

ការរចនារីសតដែលពោពេញដោយភាពច្នៃប្រឌិត

ការរចនារីសតដែលពោពេញដោយភាពច្នៃប្រឌិត
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
Treeline Urban Resort Siem Reap, Cambodia

ខេត្ត​សៀម​រៀប​គឺ​ជា​ខេត្ត​មួយ​ដែល​ទទួល​បាន​​ប្រជា​ប្រិ​យភាព​ជា​ខ្លាំង​ដែល​ជា​ហេតុ​​នាំ​ឱ្យ​​ លោក​ ​កាំង​ ​ហុក សម្រេច​ចិត្ត​បង្កើត​​​ឋាន​សួគ៌​​សំ​ងាត់​មួយ​ដែល​មាន​លាក់​ទុក​នៅ​សម្រស់​ធម្មជាតិ​ជា​ច្រើន ដោយសណ្ឋាគា​រទាំង​មូល​ត្រូវ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ទឹកដែល​ហូរ​មក​ពី​ភ្នំ​គូ​លែន ឆ្លង​កាត់​​ប្រព័ន្ធ​ទឹ​ក​ មុខ​ប្រាសាទ​អង្គរ​វត្ត​​និង​​ហូរ​ចូល​ដល់​ទន្លេ​សាប​។

ជាមួយគ្នានោះដែរ លោក​ ​កាំង​ ​ហុក បានមានប្រសាសន៍ថា៖ “​ ដើម្បី​ទទួល​ជោគ​ជ័យ​​ក្នុង​វិ​ស័​យ​នេះ​យើងត្រូវ​​ប្រាកដថាតើ​សណ្ឋា​គាររបស់​យើង​មាន​​ភាព​លេច​ធ្លោ​និង​ទាក់​ទាញ​អ្វី​ខ្លះ? ព្រោះថាសណ្ឋា​គារ​ដែល​ល្អ​គឺ​​​​ត្រូវ​មាន​​ សេវា​កម្ម​ល្អ​ ប្រើ​ប្រាស់​ឧបករណ៍​ទំ​នើប​ និង​ត្រូវ​តែ​ស្ថិត​នៅ​ចំ​ទី​តាំង​ដែល​ល្អ​ ដូ​ច្នេះ​​ការ​​ដើ​រ​លើ​វិស័យ​មួយ​នេះ​ដោយ​គ្មាន​ជំ​នាញ​គឺ​ជា​រឿង​លំ​បាក​បំ​ផុត។​ ”

ការសហការដើម្បីរចនាកន្លែងដ៏ប្រណិតមួយ

ការសហការដើម្បីរចនាកន្លែងដ៏ប្រណិតមួយ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
Treeline Urban Resort Siem Reap, Cambodia

នៅ​អាយុ​៣៥​ឆ្នាំ​លោក​ ​កាំង​ ​ហុក​ មាន​ជំ​នាញ​ខាង​ផ្នែក​រចនា​យ៉ាង​ខ្លាំង​ ប៉ុន្តែ​លោក​បា​ន​និយាយថា “ខ្ញុំនៅ​តែ​ត្រូវ​ការអ្នក​ជួយដើម្បីអាចបង្កើតកន្លែងដ៏ប្រណិតមួយបាន ក្នុងនោះត្រូវការមាន​ ក្រុម​អ្នក​ស្ថាបត្យករ​ អ្នក​​​តែង​លម្អរ​ អ្នករចនាក្រាហ្វិច រហូត​ដល់​អ្នក​រចនាស្ទូឌីយោ អ្នកផលិតសេរ៉ាមិច ជាមួយនិងរូបចម្លាក់ផ្សេងៗជាច្រើនទៀតសម្រាប់តុបតែង។ ”

ព្រោះថាពួកយើងដើរលើផ្លូវតែមួយដោយចំណាយការគិតជាច្រើនទៅលើវា ដូច្នេះដើម្បី​អាចបង្កើត​​នូវស្នា​ដៃ​ដ៏​អស្ចារ្យ​នោះបាន ពួកយើងត្រូវប្រាកដថាគ្រប់ចន្លោះនៅក្នុងរីសតគឺមានភាពល្អប្រណិត និងស្រស់ស្អាត។

ហើយ​ជា​លទ្ធផលពួក​យើង​​ទទួល​បាន​​បន្ទប់​ដ៏​ល្អ​ប្រណិត​ចំ​នួន​៤៨​បន្ទប់ ​បង្ហាញ​ខ្លួន​​នៅ​​តាម​បណ្តោយ​មាត់​ទន្លេ​​​និង​​ជួរ​ព្រៃ​ពណ៌​បៃ​តង​យ៉ាង​ស្រស់បំព្រង​ ជាមួយផ្ទៃ​ពណ៌សនៃ​អាគារ​ទាំង​មូល​បានធ្វើឱ្យ​កាន់​តែ​​មាន​ភាព​​លេច​ធ្លោរ​ថែម​ទៀត​ ដោយទាំង​នេះ​គឺ​សុទ្ធ​តែ​​ឆ្លង​កាត់​ការ​គិត​គូ​រ​យ៉ាង​ល្អិត​ល្អន់​។

ជា​ចុង​ក្រោយលោក​ ​កាំង​ ​ហុក បា​ន​បង្ហាញអារម្មណ៍របស់​លោក​ថា “ ស្ថាបត្យ​ករ​ដែល​នៅក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​ គឺលោក​ វណ្ណ ម៉ូ​លី​វណ្ណ ដែល​ជា​បិតា​ស្ថាបត្យ​ករ​នៅ​កម្ពុជា លោក​បាន​​បន្សល់​ទុក​ស្នាដៃ​មហិ​មា​ជា​ច្រើន​​ ហើយ​ដើម្បីអាចបន្តនូវកេរ្តិ៍ឈ្មោះ ក៏ដូចជាមុខមាត់ជូនប្រទេសកម្ពុជាបាន ខ្ញុំនឹងខិត​ខំ​ប្រឹង​ប្រែងរចនា​ និងបង្កើតគំនិតថ្មីៗដែលប្រកបដោយភាពច្នៃប្រឌិតនៅ​ក្នុង​​វិស័យ​ស្ថា​បត្យ​កម្ម​នេះ​ឱ្យរឹតតែមានភាពខ្លាំងក្លាឡើង។​ ”​

ដើម្បីជាការសិក្សាពីប្រវត្តិអតីតកាល: គម្រាងនានារបស់លោក វណ្ណ ម៉ូលីវណ្ណ គឺមានការដាក់តាំងនៅវិចិត្រសាល Treeline Gallery រហូតដល់ខែមិថុនា ទី៣០ ហើយសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.treelinehotels.com.

Pin It on Pinterest