fbpx

នាពេល​​បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​តែង​គិត​ថា​​ការ​មមាញឹក​គឺ​ជា​រឿង​ល្អ​ដែល​អាច​នាំ​ពួកគេ​ទៅ​រក​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​ ដោយ​សារ​តែ​ផ្នត់​គំ​និត​បែបនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គេ​តែង​ព្យាយាម​ធ្វើ​ខ្លួន​ឱ្យ​កាន់​តែ​រវល់​រហូត​ភ្លេច​គិតដល់​ការ​ចំ​ណាយ​ពេល​វាលា​សម្រាក​ខ្លះសម្រាប់​ខ្លួន​ឯង​។

ប៉់ុន្តែ​ការពិត​នោះ​គឺ​ វាជា​ហានី​ភ័យ​មួយ​ដែល​យើង​ទាំងអស់​មិន​ធ្លាប់​គិត​ដល់ ដែល​អាច​ប្រឈម​ជាមួយ​ភាព​ទ្រុឌទ្រោម​ចំពោះ​សុខភាពបាន​​យ៉ាង​ធ្ងន់​ធ្ងរ​។

ភាពរវល់រហូតគ្មាន​ពេលសម្រាកគឺជាកំហុសមួយ 

ភាពរវល់រហូតគ្មាន​ពេលសម្រាកគឺជាកំហុសមួយ 
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

មនុស្ស​ស្ទើរ​​គ្រប់​គ្នា​បាន​​គិត​ថា​​ សូម្បីតែទស្សនវិទូដ៏ល្បី​ល្បាញ​របស់​ក្រិច​ក៏​ជា​មនុស្ស​រវល់ដែរ​ ទើបមក​ទល់​សព្វថ្ងៃនេះអ្នករាល់គ្នា​តែង​តែកែលម្អខ្លួនឯង​ឱ្យ​កាន់​តែ​រវល់ជា​និច្ច​។

ហើយ​ថែមទាំងវាយតម្លៃមនុស្សដោយផ្អែកលើចំនួនម៉ោងដែលពួកគេធ្វើការ ឬតម្រូវ​ការ​​ពួកគេ​ ដែលជាទម្លាប់នៃការ​ឱ្យ​តម្លៃ​​លើ​ភាព​រវល់ ។

គ្មានអ្វីដែលមានតម្លៃជាងពេលវេលាទេ ពាក្យ​នេះ​គឺ​ត្រឹម​ត្រូវ​ណាស់ ​ប៉ុន្តែ​មនុស្ស​មួយ​ចំ​នួន​យល់​ច្រឡំ​ថា​​ភាព​មមាញឹក​ទើបជា​ពេល​វេលាមាន​តម្លៃ​ ចង់​សួរ​ថា​តើ​មួយ​ជីវិត​នេះអ្នក​អាចមាន​ថ្ងៃអាទិត្យ​ប៉ុន្មាន​ដង?

តើយើង​អាច​ដឹង​បាន​ទេ​ថា​និង​មាន​អ្វី​កើត​ឡើង​នូវ​ថ្ងៃ​ស្អែក?​ ដូច្នេះសូមកុំ​ឱ្យ​តម្លៃ​លើ​អ្វី​មួយ​ហួសហេតុ​ពេក​ព្រោះ​ជីវិត​របស់​យើង​ទើបជា​របស់​ដែល​មាន​តម្លៃ​បំ​ផុត​។

ត្រូវចេះឆ្លៀតពេលសម្រាកបន្តិចបន្តួច

ត្រូវចេះឆ្លៀតពេលសម្រាកបន្តិចបន្តួច
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ភាពរវល់​បាន​បំ​ផ្លាញ​​​ពេល​វេលា​ដ៏​មាន​តម្លៃ​ជា​ច្រើន​ ដូច​ជា​៖ ​ ការកំ​សាន្ត ​មិត្ត​ភាព​ ​ការ​សម្រាក និង​ពេល​វេលាដ៏​កក់ក្តៅ​​​ជាមួយ​គ្រួសារ​ ដូច្នេះ​អ្នក​គួរ​តែ​ប្រាប់​ខ្លួ​ន​ឯង​ថា​ ខ្ញុំ​ត្រូវ​ការ​ការ​សម្រាក។

ដោយដំបូងត្រូវចំណាយពេលដើម្បីរកមើលម៉ោងដែល​រវល់​របស់អ្នក បន្ទាប់មកយកពេល​នោះ​ទៅ​ធ្វើ​ការសម្រាកពេញមួយថ្ងៃ។​ ការធ្វើបែបនេះមិនត្រឹមតែអ្នកទទួល​បាន​អារម្មណ៍ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្ដែរយៈពេលដ៏ខ្លីទាំងនេះអាចបង្កើនគុណភាពនៃការងាររបស់អ្នកផង​ដែរ។

ការពិតការសម្រាកអាច​ជួយ​អ្នក​ក្នុង​ការ​រក​បាន​គំ​និត​ថ្មី​ៗ​ឡើង​វិញ​ និងផ្តល់​ភាព​ទូលំ​ទូលាយ​សម្រាប់​ការ​គិត​របស់​អ្នក​។

ការឆ្លៀតពេលដើម្បីផឹកកាហ្វេ ឬជជែកជាមួយសមាជិកក្រុមត្រឹម​១០​នាទី​គឺនៅឆ្ងាយណាស់​ពីពាក្យ​ថា​ មិនធ្វើអ្វីសោះ​ ហេតុនេះហើយចូល​កុំ​យល់​ច្រឡំ។

ប្រើពេលសម្រាកដើម្បីឱកាសបង្កើតគំនិតថ្មីៗ

ប្រើពេលវេលាសម្រាកដើម្បីឱកាសបង្កើតគំនិតថ្មីៗ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ស្ថាបនិកអ្នកច្នៃប្រឌិតដ៏អស្ចារ្យមួយចំនួនបានទុកចោលនូវការងារ​ដែល​កំ​ពុង​មាន​បញ្ហា​និង​​រួច​រង​ចាំ​មើល​ពី​ភា​ព​ប្រែប្រួល​របស់វា​ រហូត​ដល់​វា​បង្ហាញនូវ​ចំនុច​សំ​ខាន់​នៃ​បញ្ហានោះ​ដោយ​ខ្លួន​ឯង​។

ជាឧទាហរណ៍ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានយកគំនិត Think Weeks ដោយក្នុងមួយសប្តាហ៍គាត់បានចំណាយពេលអានសៀវភៅ, ស្វែងរកយុទ្ធសាស្ត្រនិងបណ្តុះនូវភាពវៃឆ្លាតមុនពេលគំនិតទាំងនោះយកទៅប្រើក្នុងក្រុមហ៊ុនរបស់គាត់​​​។

ហើយសព្វថ្ងៃនេះលោក Bill Gates បាន​ទទួលលិទ្ធ​ផល​ពី​យុទ្ធ​សាស្រ្ត​
Think Weeks នោះជាមួយនឹងការបង្កើតនូវការច្នៃប្រឌិតកំពូលៗ មួយចំនួនរបស់ Microsoft។​

និងមានក្រុម​ហ៊ុន​ធំ​ៗ​មួយ​ចំ​នួន​ទៀត​ដែល​បាន​ប្រើ​វិធី​សាស្រ្ត​ស្រដៀង​គ្នា​នេះ​ដែរ​ ហើយ​ទទួល​បាន​​លិទ្ធផល​ល្អ​ជា​ច្រើន​។

វឹកហាត់រូបរាងកាយរបស់អ្នកកំឡុងពេលសម្រាក

វឹកហាត់រូបរាងកាយរបស់អ្នកកំឡុងពេលសម្រាក
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

សម្រាកមិនមែនមានន័យថា ត្រូវ​ដេក​​នៅលើគ្រែ​តែ​មួយ​មុខមិន​ធ្វើ​អ្វី​សោះ​នោះ​ទេ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​វា​និង​ធ្វើ​ឱ្យ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង​រលាយ​បាត់​ទៅ​យ៉ាង​ឆាប់​រហ័ស​

ឬអាច​ធ្វើ​ឱ្យអ្នក​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ក៏​ថា​បាន​ ម្យ៉ាង​វិញ​ទៀត​ការ​ដេក​ស្ងៀម​មិន​ធ្វើ​អ្វី​សោះ​អាច​និង​ធ្វើ​ឱ្យ​អ្នក​កើត​ជំ​ងឺ​ស្ពឹក​ផង​ដែរ។

ដើម្បី​ឱ្យ​ការសម្រាក​​របស់យើង​​ទទួល​បាន​​អត្ថប្រយោជន៍​និង​សុខភាព​ផង​នោះ​ អ្នក​ត្រូវ​ជំនះ​ខ្លួន​ឯង​ពី​ភាព​ខ្ជិល​ច្រអូស​ ដោយ​ការ​ហាត់​ប្រាណ​ព្រោះ​វា​អាច​ជួយ​ឱ្យ​អ្នក​ទទួល​បាន​នូវ​សុខភាព​រឹង​មាំ​

សាកសល្បង​ធ្វើ​បែប​នេះ​នោះ​អ្នក​និង​ដឹង​ថា​ហេតុ​អ្វី​ការ​សម្រាក់​អាច​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើ​ឡើង​។

ការសម្រាកពីគ្រឿងអេឡិចត្រូនិច

ការសម្រាកពីគ្រឿងអេឡិចត្រូនិច
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

យ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍ អ្នក​អាកំុប៉ះ​ពាល់​គ្រឿង​អេឡិច​ទ្រូនិច ពិត​ណាស់​វាមិនងាយស្រួលទេ​ដើម្ប​កែ​ទម្លាប់​របស់​មនុស្ស​។

ប៉ុន្តែការមិនប្រើឧបករណ៍​អេឡិច​ទ្រូនិច​អាចផ្តល់ឱ្យអ្នកនូវគំនិតកាន់តែ​ភ្លឺ​ស្វាង​ហើយបង្កើនភាពច្នៃប្រឌិតរបស់អ្នកឱ្យ​កាន់​តែ​ល្អ​។

អ្នក​ត្រូវ​ដឹង​ថា​ការ​មើល​គ្រឿង​អេឡិច​ត្រូនិច​ដូច​ជា​ទូរសព្ទជា​ដើម​ គឺ​អាច​បំ​បាត់ភាព​អផ្សុក​បាន​ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ថា​ខួរ​ក្បាល​របស់​យើង​និង​ទទួល​រង​នូវ​ភាព​ទ្រុតទ្រោម​និង​ស្ពឹក​ស្រពានដោយសារវានោះ៉ទេ។

ធ្វើ​ការ​ដើម្បី​ជីវភាព​រស់​នៅ​កុំរស់​នៅ​ដើម្បី​តែធ្វើ​ការ

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

មិនថាយើងមានអារម្មណ៍រំភើបយ៉ាងណាចំពោះអាជីវកម្ម​ ឬគម្រោងថ្មីណាមួយ​នោះទេ​ ជីវិតដ៏សំបូរបែបនិង​មាន​ន័យ​ពិត​ប្រាកដ​​លុះ​ត្រា​តែ​រួម​បញ្ចូល​ទាំងគ្រួសារ មិត្តភក្តិ និងការ​កំ​សាន្ត​ខ្លះ​ៗ​ដែល​អាច​នាំ​យើង​ទៅ​កាន់​អារម្មណ៍​ដ៏​ស្រស់​ថ្លាបាន។​

ហើយអ្នកត្រូវតែសួរខ្លួនឯងម្តង​ហើយ​ម្តងទៀត​​​ថា​ តើ​ជីវិត​មួយ​នេះ​អាច​មាន​ថ្ងៃ​អាទិត្យ​ប៉ុន្មាន​ដង? តើ​អ្ន​ក​ណា​អាច​ដឹង​ថា​និង​មាន​អ្វី​កើត​ឡើង​នូវ​ថ្ងៃ​ស្អែក​?

សួរ​សំ​នួរ​ទាំង​នេះ​ទៅ​កាន់​ខ្លួន​ឯង​កំ​ឡុង​ពេល​ដែល​អ្ន​ក​កំ​ពុង​តែ​ឈ្លក់​វង្វេងជាមួយ​និង​គំ​នរ​ឯក​សារ​នៅ​ក្នុង​ការិយាល័យ​របស់​អ្នក​​ នោះ​អ្នក​ប្រាកដ​ជាអាច​រក​ឃើញ​អារម្មណ៍​ពិត​ជាក់​ស្តែង​របស់អ្នកឃើញហើយ។

ដូច​នេះ​សូម​ឈប់​ឈ្លក់វង្វេង​និង​ភាព​រវល់​អស់​ទាំង​នោះ​ទៀត​ទៅ​ ​ត្រលប់​មក​យក​ចិត្ត​ទុក​ដាក់​សម្រាប់ជីវិតរបស់អ្នកវិញ​ម្តង​ ហើយ​ស្វែង​រក​អត្ថន័យ​ពិត​ប្រាកដ​នៃ​ថ្ងៃ​ឈប់​សម្រាក។

Pin It on Pinterest