fbpx

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ស្គាល់​ហើយ​ថា The Factory ជា​បណ្ដុំ​នៃ​សហគមន៍​អ្នក​ជំនួញ យុវជនជំនាន់​ថ្មី និង​ជាទី​តាំង​ធ្វើ​ការ​រួម​គ្នា ដែល​កំពុង​តែ​ល្បី​មួយ​នៅ​ក្រុង​ភ្នំពេញ។ បន្ថែម​ពី​នេះ The Factory ក៏​ជា​​កន្លែង​បណ្ដុំ​សិល្បករ សិល្បការនី​ ជា​ច្រើន​ផង​ដែរ ដែល​អាច​បញ្ចេញ​ស្នាដៃ​គំនូរ​របស់​ខ្លួន​នៅ​ទៅ​នោះ​បាន។

ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ដែល​បាន​ដាក់​បង្ហាញ​លើ​ជញ្ជាំង​ក្នុង The Factory បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន ឲ្យ​ទៅ​ទស្សនា និង​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​របស់ The Factory ។ ផ្ទាំង​គំនូរ​ប្រកប​ដោយ​គំនិត​សិល្បៈ​ចម្រុះ​ទាំង​នោះ ភាគ​ច្រើន​ចេញ​ពី​សិល្បករ​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា។ បន្ថែម​ពី​នេះ ក៏​នឹង​មាន​សិល្បករ និង​វិចិត្រករ​ខ្មែរ​ជា​ច្រើន​ចូល​រួម​ផង​ដែរ នា​ពេល​ខាង​មុខ​នេះ។

លើស​ពី​នេះ ទីតាំង​ Co-Working Space ដែល​កំពុង​បោះ​​សម្លេង​មួយ​នេះ នឹង​មាន​សេវា​កម្ម​ផ្សេងៗ​ទៀត​មាន​ដូច​ជា ការ​ថែ​រក្សា​កូន​ក្មេង អាហារ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់ , កាហ្វេ និង​សកម្មភាព​ជាច្រើន​ទៀត បន្ទាប់​ពី​ធ្វើ​ការងារ​ពេញ​មួយ​ថ្ងៃ។

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

Pin It on Pinterest