fbpx

ប្រទសមហាអំណាចសេដ្ឋកិច្ចទាំង៩ក្នុងតំបន់អាស៊ី  គឺជា​ប្រធានបទ​នៃ​ទិវាវេសឡាញអន្តរជាតិលើកទី៤ (The 4th Westline International Day) រៀបចំឡើងនៅគ្រប់សាខាសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀន​ណត្ស​ឡាញន៍​ នៅថ្ងៃទី២៥ ខែធ្នូ រៀងរាល់ឆ្នាំ ពោលពីចំថ្ងៃ​បុណ្យ Christmas ដែល​សាលាឯកជនមួយចំនួន​បានប្រារព្ធធ្វើ។​​

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លោក​ ប៉ិច​ បូឡែន​​ ប្រធាននាយកប្រតិបត្តិ​ ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិនគ្រុប​ ​បាន​លើក​ឡើង​ថា​ ការប្រារព្វ​ធ្វើ​ទិវានេះឡើងដើម្បី​ផ្តល់ភាពសប្បាយរីករាយ​ និង​​​ចង់បង្វែរ​ចំណាប់អារម្មណ៍យុវជន​កម្ពុជា​ក៏ដូចជា​សិស្សានុសិស្ស​កុំឱ្យ​ផ្តោត​អារម្មណ៍ខ្លាំង​តែលើ​បុណ្យ​Christmas ព្រោះ​មាន​យុវជន​មួយ​ចំនួន​​បានយល់ច្រឡំថា Christmas ​ជា​បុណ្យផ្លូវការមួយ​នៅកម្ពុជា។​

លោក បូឡែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធីប្រារព្ធ​ទិវានេះ​នៅសាខាច្បារអំពៅថា៖ “ជាការពិត​យើង​ចូលរួមអបអរជាមួយជាប្រជាជន ​បងប្អូន​ដែលជាអ្នក​កាន់សាសន៍គ្រីស្ទ​ហើយ ប៉ុន្តែយើងអត់ចង់ឱ្យ​កុមារនិង​យុវជន​កម្ពុជារបស់​យើងពីមួយឆ្នាំ​ទៅមួយឆ្នាំ​​​តែង​តែច្រឡំទាំងអស់គ្នាថា​ គ្រីស្ទស្មាសជាបុណ្យផ្លូវការ​របស់ប្រជាជនកម្ពុជានោះ​ទេ”

Image may contain: 2 people
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ប្រធានបទ​ដែលផ្តោតលើ​ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៩ ក្នុងតំបន់អាស៊ីមានដូចជា ១. ប្រទេសចិន (CHINA) ២. ប្រទេសជប៉ុន (JAPAN) ៣. ប្រទេសឥណ្ឌា (INDIA) ៤. ប្រទេសកូរ៉េខាងត្បូង(SOUTH KOREA) ៥. ប្រទេសឥណ្ឌូនេស៊ី (INDONESIA) ៦. ប្រទេសអារ៉ាប៉ីសាអ៊ូឌីត (SAUDI ARABIA) 7. ប្រទេសអ៊ីរ៉ង់ (IRAN) 8. ប្រទេសថៃ (THAILAND) 9. ប្រទេសអារ៉ាប់រួម (UNITED ARAB EMIRATES)។

Image may contain: 6 people, people smiling
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ស្តង់​តំណាង​ប្រទេស​អារ៉ាបរួម

ជាមួយ​គ្នានេះ​ ទិវាវេសឡាញអន្តរជាតិ​ក៏​មាន​​គោលបំណង​ផ្តល់ការវិភាគ និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីកត្តាដែលរួមចំណែកដល់ភាពជោគជ័យ នៃសេដ្ឋកិច្ចរបស់ប្រទេសរបស់ទាំងនេះ។ ស្វែងយល់ពីភាពសម្បូរបែបនៃបរិយាកាសវប្បធម៌ នយោបាយ សង្គម អប់រំ និងសេដ្ឋកិច្ច នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៩។​ លើកកម្ពស់ និងពង្រឹងសាមគ្គីភាពក្នុងចំណោមសិស្ស គ្រូបង្រៀន និងបុគ្គលិក។

អនុវត្តទម្លាប់ទាំង៧ និងគំនិត TLIM ជាពិសេសតួនាទីជាអ្នកដឹកនាំរបស់សិស្សនីមួយៗក្នុង The Leader in Me និង​ចុងក្រោយនោះ​ គឺការ​លើកកម្ពស់ជំនាញសតវត្សទី២១។

Image may contain: 2 people
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

គម្រោងនេះដែរ​ផ្តោតសំខាន់ទៅលើភូមិសាស្ត្រ វប្បធម៌ នយោបាយ សុខុមាលភាព ការអប់រំ កំណើននគរូបនីយកម្ម ស្ថាបត្យកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសនីមួយៗ។ ដូចនេះ ការតុបតែងនៅក្នុងថ្នាក់នីមួយៗ ការសម្តែងរបស់សិស្ស សម្លៀកបំពាក់ និងអាហារជាដើម ត្រូវតែផ្សារភ្ជាប់ជាមួយនិងប្រធានបទដែលបានកំណត់។

Image may contain: 7 people, people smiling, people standing and indoor
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

សូមបញ្ជាក់ថា ទិវាវេសឡាញអន្តរជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា​ លើកទី១ ប្រធានបទ ប្រទេសក្នុងតំបន់អាស៊ាន លើកទី២ ប្រធានបទ អាស៊ីខាងត្យូង និងលើទី៣​ ប្រធានបទ អាណាចក្រខ្មែរ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បង្កើតឡើងនៅឆ្នាំ​២០០៨​ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានចំនួន១០សាខា​ និងសិស្សសរុប១២ ៥០០ នាក់ (មួយម៉ឺនពីរពាន់ប្រាំរយ)។ សាលារៀនផ្តល់សេវាកម្មអប់រំ កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន។​

សាលារៀនបាន​បញ្ចូលកម្មវិធីទម្លាប់ល្អទាំង៧ (7 Habtis ) និងកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ (MoneyTree) ដើម្បីបណ្តុះនូវឥរិយាបថល្អ ព្រមទាំងឆ្លើយតបនឹងចំណេះដឹង និងជំនាញក្នុងទីសតវត្សទី២១៕

Image may contain: 11 people, people smiling
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

អានបន្ត៖ ប៉ិច បូឡែន៖ គេជួលចរិតមនុស្សច្រើនជាង ចំណេះដឹងជំនាញទៅទៀត

Pin It on Pinterest