fbpx

លោក វីលៀម (William Tanuwijawa) អាយុ ៣៧ឆ្នាំ ជាកូនប្រុសកម្មកររោងចក្រ បានក្លាយជាសហស្ថាបនិក និងជាCEO របស់ក្រុមហ៊ុន Tokopedia ដែលជាក្រុមហ៊ុនទូទាត់ការចំណាយ និងលក់ទំនិញតាមអនឡាញដ៏មានសក្ដានុពលមួយនៅប្រទេសឥណ្ឌូនេស៊ី។

ក្រុមហ៊ុន Tokopedia បានបង្កើតឡើងនៅឆ្នាំ ២០០៩ និងបាននឹងកំពុងធ្វើការប្រកួតប្រជែងគ្នាជាមួយជាក្រុមហ៊ុនបរទេសជាច្រើនដូចជា Alibaba Group Holding Ltd. របស់ចិន PT Bukalapak.com និង Singapore’s Sea Ltd. ដែលកំពុងពង្រីកខ្លួន និងបោះទុនយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។

Tokopedia
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ដំបូងឡើយ លោកជាមនុស្សមិនចូលចិត្តចេញក្រៅច្រើនទេ តែចូលចិត្តជជែងលេងជាមួយមនុស្សនៅក្នុងប្រព័ន្ធអ៊ីនធឺណិត។ មុនពេលបញ្ចប់មហាវិទ្យាល័យ លោកបានធ្វើការនៅក្នុងហាងកាហ្វេមួយ ដែលធ្វើឱ្យលោកអាចជជែកជាមួយអតិថិជននៅលើប្រព័ន្ធអ៊ីនធឺណិតជាប្រចាំ។ មានមនុស្សជាច្រើនចង់ឱ្យលោកបើកហាងលក់ឥវ៉ាន់តាមអនឡាញ តែឧបសគ្គនោះគឺថា លោកត្រូវបន្តការសិក្សានៅមហាវិទ្យាល័យ និងត្រូវធ្វើការនៅហាងកាហ្វេក្នុងពេលតែមួយ។

គំនិតបើកក្រុមហ៊ុនលេចឡើងដំបូងនៅពេលលោកមើលឃើញថា ការប្រើប្រាស់អ៊ីនធឺណិត ដើម្បីភ្ជាប់ទំនាក់ទំនង់ជាមួយអតិថិជននៅមិនទាន់មានប្រសិទ្ធភាព ហើយការជួញដូរទំនិញនៅលើប្រព័ន្ធនេះមានការលំបាក ព្រោះម្ចាស់ជំនួញត្រូវគ្រប់គ្រងជំនួញផង និងគ្រប់គ្រងវេបសាយផងក្នុងពេលតែមួយ។

លោកបានជជែកជាមួយមិត្តភក្ដិអំពីបញ្ហានេះ និងបានសម្រេចចិត្តស្វែងរកដំណោះស្រាយ និងចាប់ផ្ដើមស្វែករកការវិនិយោគទុនពីក្រុមហ៊ុនធំៗដើម្បីអនុវត្តគំនិតនេះ។

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លោកធ្លាប់មានប្រសាសន៍ថា មានអ្នកវិនិយោគទុនជាច្រើនបានបដិសេធគំនិតរបស់លោក និងចូលចិត្តសួរនាំអំពីអតីតកាលរបស់លោកដែលជារឿងមិនអាចផ្លាស់ប្តូរបាន។

លោក វីលៀម បានណាត់ជួបជាមួយមហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន SoftBank លោក Masayoshi Son។ ការណាត់ជួបនេះបានធ្វើឱ្យក្រុមហ៊ុនចូលក្នុងរបត់ថ្មីមួយដ៏ធំ។ លោក Masayoshi Son បានសួរនាំលោកអំពីគំនិតនៅថ្ងៃអនាគតរបស់លោក ដោយមិនខ្វល់ពីអតីតកាលឡើយ។

មកទាល់ពេលនេះ ក្រុមហ៊ុន Tokopedia មានតម្លៃជាង ៧ពាន់លានដុល្លារ និងបានក្លាយជាជាក្រុមហ៊ុនStartup មានតម្លៃខ្ពស់បំផុត នៅប្រទេសក្នុងឥណ្ឌូណេស៊ី។ ប្រភពនៃប្រាក់វិនិយោគនេះ អាចទទួលបានពីក្រុមហ៊ុន SoftBank Group Corp ឬ Vision Fund របស់ខ្លួន និងអ្នកបណ្ដាក់ទុកជាច្រើនទៀត។

គូសបញ្ជាក់ផងដែរថា ឥណ្ឌូនេស៊ី ជាទីប្រទេសមួយដែលមានការរីកលូតលាស់ខ្លាំង ក្នុងផ្នែកសេវាកម្មអ៊ីនធឺណិត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តម្លៃនៃការវិនិយោគនៅក្នុងការទិញទំនិញតាមអនឡាញនៅក្នុងប្រទេសនេះ អាចកើនរហូតដល់ជាង ៥៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google និង Temasek Holding Pte.៕

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ប្រភព៖ Forbes

អានបន្ត៖ ស្ថាបនិក​​វ័យ​ក្មេង​ក្រុមហ៊ុន​ Outsources បង្ហើប​គន្លឹះជោគជ័យក្នុង​ការ​​អញ្ជើញ​វាគ្មិនល្បីៗ​

Pin It on Pinterest