រាជធានីភ្នំពេញ៖ សម្រាប់មិត្តអ្នកអានដែលមានបំណងយូរមកហើយដែល ចង់ឈ្វេងយល់អំពីយន្តហោះ និង បច្ចេកវិទ្យា ជាពិសេសថត Selfies ជាមួយឧទ្ធម្ភាគចក្រ ឬចង់ភ្លក្សរសជាតិអង្គុយកៅពីឡុត(អ្នកបើកយន្តហោះ)នោះ អ្នកទាំងអស់គ្នាចូលរួមបានដោយសេរី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា (Air & Tech Show)។
ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យានេះ ត្រូវបានធ្វើឡើងនៅមូលដ្ឋានកងទ័ពកាស (ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) ចាប់ពីម៉ោង ៩ព្រឹករហូត ដល់ម៉ោង ៥ល្ងាច។ ជាមួយគ្នានេះក៏សិក្ខាសាលាស្តីពីវិស័យអាកាសចរណ៍ មានស្តង់ពិព័រណ៍របសស់បណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកហោះហើរក្នុងនៅក្រៅប្រទេស ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកសម្រាប់ភ្ញៀវ (VIP) និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត។
ជាពិសេសនោះ កម្មវិធីប្រកួតប្រជែងយន្តហោះកៅស៊ូ ដែលមានចូលរួមពីសំណាក់សិស្សនិស្សិតចំនួន១៤ក្រុម និងមានការតាំងបង្ហាញនូវឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនឯកជន និងរបស់កងទ័ពជើងអាកាស៩គ្រឿង អមដោយអ្នកជំនាញបច្ចេកទេសព្រមទាំងអ្នកបើកយន្តហោះរង់ចាំធ្វើបទបង្ហាញជូន និងឆ្លើយចម្ងល់នានា ជូនដល់សាធារណជននិងសិស្សានុសិស្សដែលបានចូលរួម៕