fbpx

ដើម្បីអាចក្លាយជាអ្នកបើកបរយន្តហោះស្ទាត់ជំនាញម្នាក់បាន ពីឡុត (Pilot)នីមួយៗសុទ្ធតែបានឆ្ហងកាត់ការហ្វឹកហាត់យ៉ាងតឹងរឹងនិងច្រើនដំណាក់កាល។ លើសពីនេះទៅទៀត មិនមែនអ្នកណាក៏អាចចូលរៀនបញ្ជាបក្សីដែកនេះបានដោយងាយៗដែរ ព្រោះលក្ខខណ្ឌជាច្រើនត្រូវបានកំណត់ ហើយតម្លៃនៃវគ្គសិក្សាក៏មិនតិចដែរ។

បើយោងតាមក្រុមហ៊ុន Alpha Aviation Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបង្វឹកអ្នកបើកបរយន្តហោះលំដាប់សកលលោកបានឱ្យដឹងថា មុនពេលចាប់ផ្ដើមការហ្វឹកហាត់ សិក្ខាកាមត្រូវចំណាយលើការធានារ៉ាបរងអាយុជីវិតផ្ទាល់ខ្លួនឱ្យរួចរាល់ ឬទទួលការធានារ៉ាប់រងផ្ទាល់ពីក្រុមហ៊ុន AAG សម្រាប់ករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ និងការចំណាយលើផ្នែកសុខភាព។ ហើយតម្លៃសម្រាប់កម្មវិធីសិក្សាគឺអាចប្រែប្រួលឬផ្លាស់ប្ដូរដោយផ្អែកលើស្ថានភាពទីផ្សារ និងលក្ខខណ្ឌផ្សេងៗ ដែលតម្លៃមានចាប់ពី ៨០,០០០ (៨ម៉ឺន)ដុល្លារ ក្នុងរយៈពេល ១៨ខែ។ លើសពីនេះ សិក្ខាកាមតម្រូវឱ្យសិក្សាវគ្គភាសាអង់គ្លេសសម្រាប់អាកាសចរណ៍រយៈពេល ៣ សប្តាហ៍ជាមុន ដែលត្រូវចំណាយបន្ថែមមួយចំនួន។

សម្រាប់កម្មវិធីបណ្ដុះបណ្តាលអ្នកបើកយន្តហោះនៅកម្ពុជានិងវៀតណាម មាន៣ដំណាក់កាល។ ទី១៖ Ground Training មានរយៈពេល ៧៦២ម៉ោង ដែលជាការសិក្សាអំពីទ្រឹស្ដីផ្សេងៗទាក់ទិននឹងបច្ចេកទេសនិងការត្រៀមខ្លួនផ្សេងៗដោយគ្រូបង្វឹកនិងអ្នកជំនាញការណ៍ផ្នែកហោះហើរ មុនពេលត្រូវប្រឡងសំណួរផ្ទាល់មាត់ សំណួរសរសេរ និងការប្រឡងយកលិខិតបញ្ជាក់ការហ្វឹកហាត់។ ទី២៖ Actually Flying មានរយៈពេល ២០០ ម៉ោង ដោយសិស្សត្រូវហោះហើរ និងអនុវត្តបញ្ជាជាក់ស្ដែងលើយន្តហោះជាច្រើនប្រភេទ។ ទី៣៖ Instrument rating គឺជាលក្ខខណ្ឌបន្ថែមសម្រាប់អ្នកបើកបរយន្តហោះឯកជនឬក្រុមហ៊ុនអាកាសចរណ៍ដើម្បីទទួលបានអាជ្ញាប័ណ្ណនិងសិទ្ធិគ្រប់គ្រាន់ដើម្បីអាចបញ្ជាការហោះហើរ។

គូសបញ្ជាក់ផងដែរថាក្រុមហ៊ុន Alpha Aviation Group ជាក្រុមហ៊ុនដ៏ធំមានទីតាំងនៅប្រទេសហ្វីលីពីន និងមានទីបញ្ជាការដ្ឋានក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចាប់ដៃគូសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA), នៅវៀតណាម(CAA) និងនៅហ្វីលីពីន (CAA) បើកវគ្គបង្វឹកពីឡុតនិងអ្នកដឹកនាំសម្រាប់អនាគតលើវិស័យផ្លូវអាកាស ដោយផ្តល់នូវកម្មវីធីសិក្សាលំដាប់សកលនៅក្នុងទីផ្សារមូលដ្ឋាននិងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏មានអ្នកជំនាញការណ៍បច្ចេកទេសផ្នែកហោះហើរ គេហដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធឧបករណ៍ជំនួយ សម្ភារៈ យន្តហោះ និងឧទ្ធម្ភាគចក្រទំនើបៗដើម្បីផ្តល់នូវការហ្វឹកហាត់លំដាប់សកល និងបំពេញសេចក្ដីត្រូវការរបស់ទីផ្សារនិងអថិតិជន ដោយភ្ជាប់ជាមួយនឹងគុណភាពនិងសុវត្ថិភាពដោយអនុលោមតាមប្រព័ន្ធស្ដង់ដាខ្ពស់ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ តាំងពីឆ្នាំ ២០០៦មក AAG បានបង្វឹកពីឡុតជាង ៨០០នាក់ និងមានសិក្ខាកាមបានបញ្ចប់និងកំពុងធ្វើការជាង១០០នាក់នៅតាមបណ្ដាក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា ក្រុមហ៊ុន Cebu Pacific, ក្រុមហ៊ុន Philippine Airlines, ក្រុមហ៊ុន Air Asia, ក្រុមហ៊ុន Jet Airways និង ក្រុមហ៊ុន Air Arabia៕

Pilot
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
 
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

Pin It on Pinterest