fbpx

ការរៀបចំ​ព្រឹត្តិការណ៍​​ សិក្ខាសាលា​ និង​កម្មវិធី​និមួយ​ៗពាក់ព័ន្ធ​​នឹង​ការអប់រំ​ ចំណេះជំនាញ​និងការ​ចាប់​ផ្តើមអាជីវកម្ម​ មិនមែនមនុស្សគ្រប់គ្នា​​សុទ្ធតែ​អាច​​ធ្វើបាន​ជោគជ័យអាច​ទាក់​ទាញបាន​​​អ្នកចូលរួម​ច្រើន​នោះទេ។ ក្នុង​នោះ​ការអញ្ជើញបុគ្គល​ល្បី​​ៗ​និងមាន​ទេពកោសល្យឱ្យយល់ព្រម​​ចូលរួម​​​ធ្វើ​ជា​វា​គ្មិនជា​ចំណុច​ដ៏សំខាន់មួយ ដែល​នាំឱ្យកម្មវិធី​ដំណើរ​ការ​ទៅដោយជោគ​ជ័យ​​ ប៉ុន្តែវាក៏ឧបសគ្គ​ដ៏ធំសម្រាប់​អ្នករៀបចំ​ឬបង្កើត​កម្មវិធី​ផងដែរ​។

សហ​ស្ថាបនិកវ័យក្មេង​ ​ក្រុមហ៊ុន Outsources ​​ ដែលជាក្រុមហ៊ុន​​រៀបចំនូវសន្និបាតការងារ​ (CareersCon) ដែលមាន​បុគ្គលឆ្នើម​និងជោគជ័យ​ជាង​៥០រូប​ចូលរួមធ្វើជាវាគ្មិន​ និង​កម្មវិធី​​ Ignite Phnom Penh  (​ជា​កម្មវិធីថ្មីមួយ​គឺដ៏គួរឱ្យចាប់​អារម្មណ៍​ដែលកំណត់​ឱ្យវាគ្មិន ​​មាន​ពេលតែ​​៥នាទី​និយាយ​ពីប្រធាន​បទ​របស់ខ្លួន)​នោះ លោក ជា សុខហ៊ី ហៅក្រៅ​ថា Bill Chea បាន​ឱ្យដឹងថា​ ​ការ​អញ្ជើញ​បុគ្គលល្បី​មកធ្វើជាវាគ្មិន​​មិនមែនស្រួលប៉ុន្មានទេ​ ហើយ​វា​ក៏ត្រូវការ​ពេល​វេលា​ដែរ​។

លោក ជា សុខហ៊ី (Outsources young Co-Founder) បាន​បញ្ជាក់ប្រាប់​​ថា៖​​​ ការអញ្ជើញ​វាគ្មិន​មិនមែនឱ្យតែបុគ្គលឆ្នើម​ហើយ​ល្បី សុទ្ធតែ​អញ្ជើញ​មកទាំងអស់​​នោះទេ​​ គឺ​ត្រូវ​មើលដែរ​​ថា​តើជំនាញ​ពួកគាត់ត្រូវ​នឹង​ប្រធាន​បទ​កម្មវិធី​យើង​ដែរ​ឬទេ? ​

Image may contain: 8 people, people smiling, people standing and indoor
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ដូច្នេះទាម​ទារ​ឱ្យ​យើង​​ដឹងច្បាស់​ពី​ប្រភេទ​កម្មវិធីខ្លួនឯ​ង​ជាមុនសិន​ និងកុំ​ភ្លេច​បញ្ជាក់​ប្រាប់​​ពីវត្ថុបំណង​ដែល​​ខ្លួន​ឯង​ចង់បានពី​វាគ្មិនផងដែរ​។​ បន្ទាប់មក​​ត្រូវ​សួរខ្លួនឯង​ទៀតថា​​ ហេតុអ្វី​​បាន​បុគ្គលឆ្នើម​ទាំង​នោះត្រូវ​តែចូលរួម​កម្មវិធី​របស់យើង​?​ ព្រោះ​នៅពេលដែល​យើង​​ទៅជួប​ពួកគាត់ ប្រាកដណាស់​គាត់នឹងចោទសួរនូវសំណួរបែបនេះ?

ពេលវេ​លា​ ​គឺជា​កត្តាសំខាន់ដែរ ដូច្នេះ​តាមធម្មតា​រាល់​ការរៀបចំកម្មវិធីឬព្រឹត្តិការណ៍មួយ​​ លោក សុខហ៊ី​ បាន​​ដាក់លិខិត​ឬជម្រាប់​ឱ្យវាគ្មិន​ទាំងអស់​បាន​ដឹងមុខ​យ៉ាង​ហោចណាស់ក៏​រយៈពេល​១ទៅ​២ខែដែរ​​ ដើម្បី​ទុក​ពេល​ឱ្យ​ពួកគេ​​អាច​រៀបចំ​កាលវិភាគ​ការងារផ្ទាល់ខ្លួន​។

“យើងទុកពេល​រាងយូរ ​វា​អាចស្រួលដល់ពួកគាត់[វាគ្មិន​] ម្យ៉ាង​គាត់​ដឹងមុនចឹង​គាត់​អាច​ block (ព្យួរ​ ឬលើកពេល​) schedule​(កាលវិភាគ) ការងារ​មុន​ឱ្យ​ហើយ ប្រសិនជាគាត់​​ចូលរួម​ជាមួយយើង” សហស្ថាបនិកវ័យក្មេង និង​ជា​នាយកគ្រប់គ្រង​ក្រុមហ៊ុន (Outsources young Co-Founder) ខាង​លើនេះ​បានបញ្ជាក់។​

ចំណុចពិសសមួយទៀត​នោះ គឺត្រូវ​តែឱ្យ​​ធ្វើ​វាគ្មិនទាំង​អស់​យល់ថា យើងពិតជា​គោរពឱ្យតម្លៃនិង​ផ្តល់កិត្តិយស​​​ចំពោះពួកគាត់​ពិតប្រាកដ​ ដើម្បី​ឱ្យពួកគាត់បន្តគិតវិជ្ជមានជាមួយយើង​ ហើយ​​ចូលរួម​សាបព្រោះ​ បណ្តុះធន​ធានមនុស្ស​ជំនាន់ក្រោយ​ តាម​រយៈចូលរួម​ចំណែកជាមួយកម្មវិធីរបស់យើង​។​

ជាមួយ​គ្នានេះ​ក្នុង​នាមជាសហគ្រិន​វ័យក្មេង​ដែលបាន​ទៅមុនមួយ​ជំហាន​ លោក​ ជា​​ សុខហ៊ី (Outsources young Co-Founder)បាន​ណែនាំថា ​ប្រសិនជា​​​យុវ​ជន​ដែល​ចង់​ចាប់ផ្តើម​អាជីវកម្ម​ខ្លួន​ឯង​ គួរតែប្រកាន់​ភ្ជាប់​នូវចំណុចសំខាន់ៗចំនួន​៤ រួមមាន​៖​ ទី១​ មាន​គោល​​ដៅ​ឱ្យច្បាស់​ថាខ្លួន​​ចង់​បាន​អ្វី?​​ ទី២​ កុំងាយ​ចុះចាញ់ពេក​​(ត្រូវព្យាយាម​រិះរក​គ្រប់មធ្យោបាយដើម្បីជម្នះឧបសគ្គខ្លួន​កំពុងប្រឈម​) ។

ទី៣​ ត្រូវ​គិតគុណភាពជា​ចម្បង ​ព្រោះ​​ជាស្នាដៃ​ដែលនាំ​ឱ្យ​អ្នកវិនិយោគិនឬអ្នកដទៃ​ដែលរង់មើលយើង​ធ្វើនោះ​ ពួកគេ​​ចូលរួមជាមួយយើង។ ​​ចំណុចចុងក្រោយនោះ​គឺ​ត្រវ​ស្គាល់មនុស្សឱ្យបានច្រើន​ ហើយ​ប្រសិន​ជាជួបបញ្ហា ត្រូវ​ព្យាយាមរក​អ្នក​ជំនាញ​ឬមានបទពិសោធន៍ក្នុងចំណោមមនុស្សទាំងអស់នោះមក​ជួយ​ផ្តល់យោបល់​។​

Image may contain: 2 people, including Sorn Sok Kheang, people smiling, people standing
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
សូមបញ្ជាក់ផងដែរថា លោក​ ជា​​ សុខហ៊ី​​​​ សហស្ថាបនិកវ័យក្មេង​ក្រុមហ៊ុន Outsources ដែល​ជាក្រុមហ៊ុន​ទើបបាន​​បង្កើត​ឡើង​​​នៅ​ក្នុង​២០១៦នេះ​​​ ​​​ បច្ចប្បន្ន​មាន​វ័យ​២៦ឆ្នាំ ហើយ​បានបញ្ចប់​បរិញ្ញាប័ត្រ ជំនាញ​ វិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​និង​​ជំនាញ​ខាង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (Mass Media) ពីសាកលវិទ្យាល័យ​បញ្ញាសាស្ត្រកម្ពុជា។​

មុនចេញ​បើក​ក្រុមហ៊ុ​ន សុខហ៊ី​ បានធ្វើការងារ​​ស្ម័គ្រចិត្ត ជាមួយ​កម្មវិធី​ Barcamp និង​ អង្គការ​ AISEC Cambodia ជិត​​៣ឆ្នាំ​រហូត​បានក្លាយជា​អនុប្រធាន​តំណាង​អង្គការមួយ​នេះ​ប្រចាំកម្ពុជា​។​ ក្រោយ​មកទៀត​ក៏បាន​ចូលរួម​បម្រើការងារជា​អ្នក​ជំនាញ​ទីផ្សារ​នៅ​ក្រុមហ៊ុន ​Smart Axiata កន្លះ​ឆ្នាំផងដែរ។

នៅក្នុងឆ្នាំ២០១៧ សុខហ៊ី គឺ​ជាអ្នករៀបចំមហោស្រពចតុម្មុខភាពយន្តខ្នាតខ្លី ដែលជាការជោគជ័យដ៏ធំមួយផងដែរ មានអ្នកផលិតរឿងជនជាតិខ្មែរនិងបរទេសបានបញ្ចូនសា្នដៃរបស់ខ្លួនរហូតជាង៣ ពាន់រឿងមកពី ១២០ប្រទេស និងមានអ្នកទស្សនាសរុបប្រមាណជាង ១ម៉ឺន នាក់តាមរោងភាពយន្តនៅភ្នំពេញ និងសៀមរាប។

ដោយឡែកនៅ​ពាក់កណ្តាលខែធ្នូខាងមុខនេះនាយកគ្របគ្រងវ័យក្មេងដដែលនេះ នឹងរៀបចំកម្មវិធី Ignite លើកទី៤ ដែលវាគ្មិនឆ្នើម១៦រូបចូលរួមផងដែរនៅសាលាតិចណូ ខណៈគម្រោងរៀបចំកម្មវិធីនេះនៅឆ្នាំ២០១៩ គ្រោងធ្វើនៅខេត្តសៀមរាបនិងបាត់ដំបង ហើយសន្និបាតការងាវិញគ្រោងធ្វើនៅក្រុងប៉ោយប៉ែត៕

Image may contain: 3 people, people standing and suit
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
Image may contain: 1 person, indoor
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
អានបន្ត៖ ការងារ១១ប្រភេទសម្រាប់យុវជនកម្ពុជានឹងត្រូវប៉ាន់ ៣ទៅ៥ឆ្នាំខាងមុខ

Pin It on Pinterest