fbpx

Khmer eCard ឬ “កាតជូនពរអេឡិចត្រូនិចខ្មែរ” បានឡើងទៅឈរលើកំពូលតារាងរបស់ App store ដោយគិតត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ មានអ្នក​ដោនឡូត appមួយនេះរហូតដល់ ជិត៤ម៉ឺន អ្នកប្រើប្រាស់(User)។

“កាតជូនពរអេឡិចត្រូនិចខ្មែរ” ជាកម្មវិធីបង្កើតកាតជូនពរវីដេអូជូនពរដែលមានចលនា និងអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចជ្រើសរើសecard ណាមួយយកមកប្តូរមុខនៃតួអង្គជាមួយនឹងមុខពិតរបស់ខ្លួនឬមុខរបស់នរណាម្នាក់ និងរក្សាវាទុកជាវីដេអូគំនូរជីវចលនៅក្នុងទូរស័ព្ទ ហើយបន្ទាប់មកអ្នកអាចផ្ញើវាទៅកាន់មិត្តភក្តិគ្រួសាររបស់អ្នកប្រើប្រាស់តាមរយៈកម្មវិធីទំនាក់ទំនង ឬកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងពេញចិត្ត។

khmer Ecard
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លោក ឈួម ពិសិដ្ឋ ស្ថាបនិក DirexPlay ដែលជាគេស្គាល់ថា ជាក្រុមអ្នកបងប្អូនវ័យក្មេងបង្កើតហ្គេម បានឱ្យដឹងថា Khmer eCard មានលក្ខណៈពិសេសខុសពីApp ដ៏ទៃដែលកែមុខអ្នកប្រើប្រាស់ទាំងអស់ទៅជាមុខថ្លុកកប្លែង តែ Appនេះអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើមុខពិតរបស់ខ្លួនមិត្តភ័ក្តផ្សេងទៀតបង្កើតជាភាពកំប្លែង ដែលនាំឱ្យមានពីសប្បាយរីករាយជាមួយនឹងសារជូនពរ។

“បើតាមខ្ញុំស្រាវជ្រាវមិនខុសទេនោះ នៅក្នុងតំបន់អាស៊ី អត់ទាន់មានគេធ្វើទេ មានតែខ្មែរយើងទេដែលធ្វើនិងអាចឱ្យមានមុខពិត User (អ្នកប្រើប្រាស់) ហើយត្រឹម៧២ម៉ោងប៉ុណ្ណោះក្រោយខ្ញុំចេញផ្សាយផ្លូវការ​មានអ្នកដោនឡូនរហូត៣ម៉ឺន (User)” ឈួម ពិសិដ្ឋ បានគូសបញ្ជាក់ ។

khmer Ecard
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លោកបន្ថែមថា ការបង្កើតកាតជូនពរអេឡិចត្រូនិចនេះឡើង ដើម្បីជាចូលរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីជាតិ តាមរយៈកាតដែលបញ្ចូលនូវលក្ខណៈហ្គេមបន្តិចនេះដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់មុខពិតរបស់ខ្លួន ដើម្បីបង្តើតបានការសប្បាយរីករាយនិងជាការចងចាំមួយបាន។

“គោលបំណងគឺ ដោយសារពេលមានពិធីបុណ្យទាន និងទិវាអ្វីម្តងៗ ឃើញថាមានសារជារូបភាព ក៏ដូចជា យកសញ្ញាផ្គុំគ្នាធ្វើជារូបហើយ ផ្ញើជូនពរឱ្យគា្នតាម SMS និងបណ្តាញសង្គម ប៉ុន្តែគ្រាន់Copyហើយផ្ញើតៗគ្នាទេ ចឹងមើលទៅដូចជាមិនសូវមានភាពសប្បាយរីករាយប៉ុន្មានទេ ដូចច្នេះពួកយើងបង្កើតកាតជូនពរនេះឡើងដោយធ្វើឱ្យរូបភាពច្បាស់មាន animation (ចលនា) ដែលអ្នកប្រើអាចប្តូរមុខតួរអង្គជាមួយមុខពិតរបស់ពួកគេ ហើយសរសេរពាក្យជូនពរខ្លួនចង់សរសេរ រួចក៏រក្សាទុកវីដេអូ ហើយអាចផ្ញើរអោយគ្នាទៅវិញទៅមកបាន។ អ្វីដែលសំខាន់បំផុតនោះគឺមាតិការដែលជារបស់ខ្មែរ។” ។ លោក ពិសិដ្ឋ បានបញ្ជាក់បន្ថែម៕

អានបន្ត៖ ដំណើរផ្សងព្រេង​បងប្អូន ៣នាក់ បង្កើតហ្គេមនៅកម្ពុជា

Pin It on Pinterest