fbpx

ដើម្បីជាការផ្គត់ផ្គង់ដល់ក្រុមសហគ្រិនដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា
Impact Hub បានបើកដំណើរការ (Innovation Garage) ដែលជាកន្លែងប្រកបដោយភាពច្នៃប្រឌិត បង្កើតឡើងសម្រាប់សមាជិកកម្ពុជារបស់​ Hub Entrepreneur Club ហៅកាត់ HEC​ ។

ហើយកន្លែងនោះដែរគឺមានបន្ទប់បណ្ណាល័យតូចមួយ, ទីធ្លាធំទូលាយសម្រាប់ការប្រារព្ធកម្មវិធីនានា, បន្ទប់សម្រាប់ពិភាក្សាការងារជាក្រុម, បន្ទប់ប្រជុំពីរ និងចង្ក្រានសាធារណៈមួយសម្រាប់ការញុាំតែ និងការហ្វេជាដើម។

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

អ្នកនាង Olivia Hough ដែលជានាយកគ្រប់គ្រងបានមានប្រសាសន៍ថា៖ “ ការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលធានាបាន​នៅ​ការ​អភិ​វឌ្ឍ​ន៍​ប្រកបដោយនិរន្តរភាព​នៅ​តែ​បន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ”

ខាងក្រោមនេះគឺជាវិធី 5 យ៉ាងដែលសមាជិក HEC អាចធ្វើបានដើម្បីទាញយកប្រយោជន៍បាន​ដោយ​ងាយ​។

១.ចេះ​ប្រើ​​ធនធានដែលមានស្រាប់

ចេះ​ប្រើ​​ធនធានដែលមានស្រាប់
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ភាពច្នៃ​ប្រឌិត​គឺ​ជា​ ធន​ធាន​ដ៏​សំ​ខាន់​បំ​ផុត​​ ដែល​អ្នក​អាច​ទាញ​យក​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ទី​កន្លែង​ឬ​របស់​របរ​ដែល​អ្នក​ដទៃ​គិត​ថាគ្មាន​តម្លៃ​ ដូច​ជា​ The Innovation Garage ជា​ដើម​នៅ​ទី​នោះ​អ្នក​អាច​ទទួល​បាន​ទី​ធ្លាសម្រាប់​បង្កើត​ការិយាល័យ​ដោយ​ឥត​គិត​ថ្លៃ​។

២.ការជួបជាមួយក្រុមអ្នកប្រឹក្សាយោបល់ និងអតិថិជន​

ការជួបជាមួយក្រុមអ្នកប្រឹក្សាយោបល់ និងអតិថិជន​
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ការរកកន្លែងជួបជុំគ្នានៅភ្នំពេញមិនពិបាកទេ ប៉ុន្តែការរកទីកន្លែងទំនេរនិង​មិន​មាន​ការ​រំ​ខានទើប​ជា​ការ​ពិបាក។

ដូច្នេះដើម្បីបំពេញនៅចំណុចខ្វះខាតនេះបាន Innovation Garage ដែលជាកន្លែងដែលពោពេញដោយភាពច្នៃប្រឌិតបានផ្តល់ឱ្យអ្នកនូវបន្ទប់សារធារណៈមួយ និងបន្ទប់ឯកជនចំនួនពីរសម្រាប់អ្នកក្នុងការធ្វើការងារ ដែលមានភាពស្ងៀមស្ងាត់ និងផាសុខភាពល្អ។

៣.ការសុំជំនួយ

ការសុំជំនួយ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

នៅក្នុងកន្លែងដែលបង្កើតឡើងនេះគឺមាន​ ក្រុមប្រឹក្សា​ភិបាលសហគមន៍មួយបង្កើតឡើងសម្រាប់ជាជំនួយសហគមន៍ ដោយលោកអ្នកអាចប្រកាសនូវការសុំជំនួយបាន​ ឬក៏ផ្តល់ឱ្យអ្នកនូវសេវាកម្មផ្សេងៗជាច្រើនទៀត។

ពិសេសជាងនេះទៅទៀត លោកអ្នកអាចស្វែងរកទេពកោសល្យ ឬប្រកាស event ឬក៏ដាក់ដំណើរការផលិតផលទៅក្នុងទីផ្សារ ដែលមានសមាជិកជាង ១០០ នាក់នៅក្នុងនោះបានផងដែរ។

៤.​ការចូលរួមព្រឹត្តិការណ៍របស់​ HEC

ការចូលរួមព្រឹត្តិការណ៍របស់​ HEC
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

កន្លែងនេះត្រូវបានរៀបចំឡើងដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ផ្សេងៗដូចជា សិក្ខាសាលា និងថ្នាក់អនុបណ្ឌិតជាដើម ក្នុងគោលបំណងជួយដល់សមាជិកទាំងអស់ដើម្បីបង្កើន និងជម្រុញអាជីវកម្មរបស់ពួកគេឱ្យកាន់តែរីកចម្រើន និងទទួលបាននូវជំនាញដ៏មានតម្លៃ។

៥.​ការរៀបចំព្រឹត្តិការណ៍សហគមន៍

ការរៀបចំព្រឹត្តិការណ៍សហគមន៍
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

កន្លែងនេះដែរគឺបានបង្កើតឡើងសម្រាប់ជាកម្មសិទ្ធិរបស់សមាជិកសហគមន៍ ដែលអនុញ្ញាតឱ្យពួកគេរៀបចំព្រឹត្តិការណ៍ និងចែករំលែករឿងរ៉ាវ ហើយនិងចំណេះដឹងរបស់ពួកគេ ឬបើកដំណើរការផលិតផល -ល-។

បើតាមការឱ្យដឹងពីអ្នកនាង ថៃ​ សុខ​ចេង ដែលជាប្រធានគ្រប់គ្រងផ្នែកគាំទ្របាននិយាយថា៖ “ ការសហការ និងការចូលរួមរបស់អ្នកជាមួយភាពជាម្ចាស់នៅក្នុងកន្លែងនេះនឹងដឹកនាំការងារក៏ដូចជាអាជីវកម្មទាំងអស់ទៅកាន់ភាពជោគជ័យ។ ”

ការរៀនតាមប្រព័ន្ធ​អុី​នធើណេតនៅ​កម្ពុជា​

ការរៀនតាមប្រព័ន្ធ​អុី​នធើណេតនៅ​កម្ពុជា
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

គំ​និត​នៃ​ការបើកទី​តាំង​ការិយ៉ា​ល័យ​នេះកើតឡើងគឺ​បន្ទាប់ពីមាន​ការចាប់ផ្តើមវេទិកាសិក្សាតាមអ៊ីនធឺណេតដំបូងបង្អស់របស់ Impact Hub ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំងប្រទេស។

ដោយបានបង្កើតប្រព័ន្ធគ្រប់គ្រងការរៀនសូត្រតែមួយគត់ដែល​អនុញ្ញាតអោយសហគ្រិននិងអ្នកបង្កើតការច្នៃ​ប្រឌិត​ថ្មី​ៗ​ទូទាំងព្រះរាជាណាចក្រកម្ពុជា​ អាច​​ចូលរៀនវគ្គសិក្សាតាមអុី​ធឺណេតជាភាសាខ្មែរ​ ក្នុងគោលដៅដើម្បីជម្រុញការបំផុសគំនិត និងជួយយុវជនកម្ពុជាឱ្យចាប់ផ្តើមគំនិតដែល​ប្លែក​ៗ​និង​អស្ចារ្យ​។

ការរៀនតាមប្រព័ន្ធ​អុី​នធើណេតនៅ​កម្ពុជា
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ក្នុងនោះដែរអ្នកនាង Olivia Hough មានប្រសាសន៍ថា៖
“ អ្វី​ដែល​ធ្វើ​ឱ្យ​យើង​បង្កើត​កម្មវិធី​អបរំ​នេះ​ឡើង​គឺ​មក​ពី​ការ​សម្លឹង​មើល​ពី​ការ​វិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នៃ​យុវជនកម្ពុជា​ជំ​នាន់​ថ្មី​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ហើយ​ពួក​យើង​សង្ឈឹម​ថា​ពួកគេ​នឹង​អាច​បង្កើត​អ្វី​មួយ​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​ទាំង​មូល​។

រីឯវគ្គសិក្សាទីមួយដែលបង្ហាញនៅលើគេហទំព័រ​គឺជា អ្នក ដឹកនាំក្នុង​សតវត្សទី ២១ ដែលគាំទ្រដោយស្ថានទូតអង់គ្លេសនៅកម្ពុជានិងក្រុមហ៊ុន Ezecom។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងពីវគ្គសិក្សាតាមអ៊ីនធឺណេតសូមចូលទៅកាន់៖ https://impacthubphnompenh.online/



Pin It on Pinterest