fbpx

ក្នុងរាជធានីភ្នំពេញមានភោជនីយដ្ឋាន (restaurant) ជាច្រើនបើកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅតម្រូវការនិងភាពស៊ីវិល័យរបស់អ្នកនៅទីក្រុងវ័យចំណាស់ដែលកំពុងរីកចម្រើនខ្លាំងមួយនេះ។ នៅក្នុងនោះដែលគេហាក់សង្កេតឃើញ ភោជនីយដ្ឋានទាំង៦ ដែលសាកសមបំផុតសម្រាប់ការណាត់ពិភាក្សាការងារ ជាពិសេសវិនិយោគិនជាច្រើនតែងទៅជួបជុំគ្នានៅក្នុងកន្លែងទាំងនេះ។

១. Topaz៖ គឺជាភោជនីយដ្ឋានលំដាប់ខ្ពស់របស់បារាំងនៅកម្ពុជាដែលមានបម្រើសេវាម្ហូបអាហារដល់មន្ត្រីការទូត មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកជំនួញធំៗ តាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ។ វាមានទីតាំងនៅមហាវីថីនរោត្តម ដែលមានលោក ពៅ សុភ័ក្រ គឺជាមេចុងភៅប្រចាំភោជនីយដ្ឋានល្បីនេះ។ Topaz បានជាប់ក្នុងបញ្ជីឈ្មោះភោជនីយដ្ឋានដែលបានទទួលស្លាកសញ្ញា (Logo) បញ្ជាក់ថាជាភោជនីយដ្ឋានមានអនាម័យល្អនិងសុវត្ថិភាពនៅរាជធានីភ្នំពេញកាលពីឆ្នាំ ២០១៤។

Topaz
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

២. Khéma៖ ភោជនីយដ្ឋាននេះក៏មានបម្រើនូវអាហារបែបបារាំង មានទីតាំងនៅលើវិថី ៥១ ក្បែរប្រៃសណីយ៍កម្ពុជា និងជាអគារប្រវត្តិសាស្រ្តពីសម័យអាណានិគមផងដែរ។ Khéma មានបម្រើអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាមួយនឹងកាហ្វេ នំបុ័ង ស្រាក្រហមដ៏ឈ្ងុយឆ្ងាញ់ និងបរិយាកាសដ៏ឥតខ្ចោះ។

Khéma
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

៣.Rokku៖ ជាភោជនីយដ្ឋានមានទីតាំងនៅវិថីព្រះស៊ីសុវត្តិដែលមានបម្រើអាហារថ្ងៃត្រង់ ពេល្ងាច ភេសជ្ជៈបែបជប៉ុនស៊ូស៊ីនិងមានគ្រឿផ្សំពីអឺរ៉ុប ស្រាវីស្គីជប៉ុន។ វាជាអគារប្រាំជាន់ធំទូលាយដែលមានការតុបតែងរចនាប្លែកៗនៅក្នុងហាងប្រកបដោយផាសុខភាព។

Rokku
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

៤. Le President៖ ជាភោជនីយដ្ឋានមានឈ្មោះល្បីជាងគេខាងអាហារបែបចិននៅភ្នំពេញ ស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ដែលមានបម្រើអាហារដើមចិនល្បីៗមានដូចជាអាហារCantonese food, Hot Pot and Stream Pot។ រស់ជាតិមិនអាចបំភ្លេចបាន ល្អសម្រាប់សុខភាពនិងមានអនាម័យជាតម្លៃស្នូលរបស់Le President។

Le-president
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

៥. Malis មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។ ជាមួយនឹងបទពិសោធន៍ច្រើនជាង១០ឆ្នាំ Malis មានការរៀបចំបែបលក្ខណៈជាខ្មែរបូកផ្សាំជាមួយបែបទំនើប និងមុខម្ហូបប្រចាំត្រកូលរបស់ភោជនីយដ្ឋាននេះ រួមមានអាម៉ុកត្រី ដែលត្រូវបានចម្អិនយ៉ាងផ្ចិតផ្ចង់ និងទាលាក់ខ្លួន (Hidden Chreav Duck) ដែលជាមុខម្ហូបប្រពៃណីមួយរបស់ខេត្តសៀមរាប។ 

Malis
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

៦. Van’s៖ ផ្តល់នូវបរិយាកាសខ្យល់អាកាសដ៏ល្អបរិសុទ្ធជាមួយនឹងទីតាំងធំទូលាយ និងមានកន្លែងទទួលទានដ៏ប្រណីតបែបបុរាណស្ថិតនៅអគារអាណានិគមនិយមបារាំង។ អាហារនៅVan’s មានការបញ្ចូលរូបមន្តនៃការច្នៃប្រឌិតវិធីធ្វើម្ហូបបែបអាស៊ី និងបារាំងចូលគ្នា។

Van's-Restaurant
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

អានបន្ត៖ ស្កាយលែន កន្លែងលម្ហែថ្ងៃចុងសប្ដាហ៍នៅជិតទីក្រុង

Pin It on Pinterest