fbpx

ផលិតផលសូត្រធ្វើដោយដៃស្ត្រីជនពិការខ្មែរនៃអង្គការមួយឈ្មោះថា មូលនិធីស្ត្រីដើម្បីស្ត្រី (Women for Women Foundation) ដែលមានស្នាក់ការនៅក្រុងតាខ្មៅខេត្តកណ្តាល ទទួលបានកំណើននៃការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់ អថិតិជននៅក្នុងស្រុកនិងក្រៅប្រទេសក្នុងរយៈពេលចុងក្រោយនេះ។

boot-fair
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ជំនួយការផ្នែកនាំចេញទៅក្រៅប្រទេស កញ្ញា ស៊ីម ផល្លី បានប្រាប់ Forward ឱ្យដឹងថា ផលិតផលសូត្រធ្វើដោយ​ដៃស្ត្រីជនពិការនៃអង្គការមូលនិធីស្ត្រីដើម្បីស្ត្រីបានទទួលការគាំទ្រកើនឡើងគួរឱ្យកត់សម្គាល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនោះការនាំចេញទៅក្រៅប្រទេសក៏មានកំណើនផងដែរ។ “ពីមុនផលិតផលយើង គេ[អតិថិជនក្នុងស្រុកខ្លះ]សឹងតែគេអត់ស្គាល់ផង តែឥឡូវខ្មែរយើងគាំទ្រច្រើន ហើយទៅអឺរ៉ុបក៏ច្រើនដែរ” 
HANDMADE-NECK
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កញ្ញាបានបន្ថែមថា សម្រាប់ការនាំចេញទៅក្រៅប្រទេសផលិតផលនេះបាននាំចេញទៅប្រទេសដូចជា អូស្ត្រាលី បារាំង អាល្លឺម៉ង់ កាណាដា អាមេរិក ជប៉ុននិងវៀតណាម ដែលក្នុងប្រទេសទាំងអស់មានពីរប្រទេសដែលបានបញ្ជាទិញច្រើនជាងគេ។

”សម្រាប់កាបូបមានប៉ាក់នេះនាំទៅអូស្ត្រាលីក៏ច្រើនដែរក្នុង១-២ខែ ចំនួន៥០០កាបូបដែរ [នូវចំនួន២ម៉ូត(មានម៉ូតកាបូប iPad)] ដែលក្នុងមួយឆ្នាំយ៉ាងណាស់៥ទៅ៦ដងដែរ។ ហើយគ្រឿងអលង្ការ[ខ្សែកក្រណាត់ អង្កាំ]វិញបាននាំចេញទៅវៀតណាមច្រើនមែនទែន១០០ខ្សែ/១ខែ អីណោះ ដោយសារខាងគេហ្នឹងគាត់ពូកែលក់ហ្អាស់” កញ្ញា ផល្លី បានបញ្ជាក់។

handmade-good
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ផលិតផលដែលធ្វើពីក្រណាត់និងសូត្រផលិតដោយជនពិការនេះ អង្គការមូលនិធិស្ត្រីដើម្បីស្រ្តី បានកំណត់តម្លៃចាប់ពី ៥ ដុល្លារដល់៥០ដុល្លារ ដែលតម្លៃនេះអាចអាស្រ័យទៅតាមប្រភេទផលិតផល និងទំហំ​​​​  ជាក់ស្តែងតម្លៃកាបូបសូត្រមនុស្សប្រុសមួយ មានតម្លៃ១៥ដុល្លារ។
Handbag
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ជាមួយគ្នានេះស្រ្តីវ័យកណ្តាលម្នាក់ ឈ្មោះ សុជាតិ ដែលបានមកទិញកាបូបក្នុងបញ្ឈររបស់អង្គការរបស់ខាងលើនេះក្នុងពិព័រណ៍ទេសចរណ៍នៅកោះ​ពេជ្រកាលពីពេលថ្មីនេះ បានលើកឡើងថា លោកស្រីបានសម្រេចចិត្តឈប់ប្រើប្រាស់កាបូបស្បែកហើយ ដោយសារតែផលិតផលសូត្រខ្មែរបច្ចុប្បន្នស្អាតៗនិងមានភាពច្នៃប្រឌិតខ្ពស់ ជាពិសេសអាចចូលជួយការងារដល់ស្ត្រីជនពិការខ្មែរយើងឱ្យមានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេ ម្យ៉ាងគុណភាពផលិតផលសូត្រនេះអាចប្រើរយៈពេលយូប្រហាក់ហែលនឹងកាបូបស្បែកដូចគ្នាដែរ។

disable-persons
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
សូមបញ្ជាក់ផងដែរ អង្គការមូលនិធីស្ត្រីដើម្បីស្ត្រីបានបង្កើតនៅកាលពីឆ្នាំ២០០៥ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារដល់ស្ត្រីជនពិការកម្ពុជា តាមរយៈពេលការផ្តល់ការងារធ្វើពាក់ព័ន្ធការផលិតផលត្បាញសូត្រ សម្រាប់នាំចេញទៅទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ បច្ចុប្បន្នអង្គការមួយនេះមានស្ត្រីជនពិការមកពី៥ខេត្ត ចំនួន២២នាក់កំពុងបម្រើការនៅក្នុងសិប្បកម្មរបស់ខ្លួននិង៨គ្រួសារផលិតផលនៅតាមផ្ទះ៕
handmade-disable
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
អានបន្ត៖​ សហគ្រិនវ័យក្មេង ប្រាប់គន្លឹះជោគជ័យមុនក្លាយម្ចាស់ក្រុមហ៊ុន“ជូនអ្នក”

Pin It on Pinterest