fbpx

Din ជាឈ្មោះកាត់របស់ជាងគំនូរសហសម័យដែលជា​កូនអ្នក​ក្រុងកំពតម្នាក់ គឺ លោក ទាង បូរិន ។ កាលពីកុមារភាព បូរិន ជាក្មេងប្រុសម្នាក់មានទេពកោសល្យខាងគូររូបតាំងពីរូបគេមុនចូលរៀនថា្នក់បឋមសិក្សាមកម្ល៉េះ។ “ខ្ញុំគូរលើដី លើជញ្ជាំង លើតុ និយាយទៅស្អីក៏ដោយក៏គូរដែរឱ្យតែមានកន្លែងឱ្យគូរ ខ្ញុំគូរទាំងអស់កាលនៅ [ខេត្ត] កំពត” ។

មានដុង្គពីកំណើតបែបនេះ បូរិន បានគំរូគំនូរតាំងពីមុនចូលរៀននៅបឋមសិក្សា រហូតដល់ថ្នាក់ទី៥ក៏បានចូលរួមប្រឡងគំនូរនៅក្នុងសាលារៀនរបស់ខ្លួន ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ជារហូហែរមិនដាច់។ ភាពជ័យនៅកាលនោះបានជំរុញបុរសសប្បុរស្រអែមរូបនេះចាប់ផ្តើមានគំនិតគូរគំនូរលក់ឱ្យមិត្តភក្តិ និងសាលាដែលខ្លួនកំពុងរៀន ហើយរូបភាពទាំងអស់នោះគឺជារូបភាពរំលេចនូវទិដ្ឋភាពស្រុកស្រែកចំការ និងរូបដែលគេបង្រៀនក្មេងៗក្នុងថ្នាក់រៀន។ ការគូរគំនូរលក់បានជំរុញ បូរិន កាន់តែខ្លាំងឡើងឱ្យចូលចិត្តការគំនូរនិងគូររូបលក់រហូតដល់ថ្នាក់វិទ្យាល័យ ហើយទឹកដៃរបស់គេក៏កាន់តែកើនឡើងផងដែរ។

DinArt
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ដឹងពីទេពកោសល្យ ងាយចាប់យកជំនាញរៀននៅមហាវិទ្យាល័យ

ក្រោយបញ្ចប់បាក់ឌុប បូរិន បានឡើងមកភ្នំពេញ ដើម្បីប្រឡងយកអាហារូបករណ៍ចូលរៀននៅសាលារចនា (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) ជំនាញសូនរូប ប៉ុន្តែកូនអ្នកក្រុងកំពតម្នាក់នេះមិនមានសំណាងល្អប្រឡងជាប់ឡើយ ដូច្នេះរូបគេក៏បានសម្រេចចូលបម្រើចូលរៀនៅសាកលវិទ្យាល័យ ន័រតុន ជំនាញគូរប្លង់ រយៈពេល៥ឆ្នាំ។ នាអំឡុងពេលរៀនគូរប្លង់នោះ បូរិន ក៏នៅតែបន្តគូររូបលក់ដដែរ គ្រាន់តែបន្ថយនូវចំនួន ដោយសារតែទីផ្សារលក់ ឬមិនមានអតិថិជនច្រើនដូចកាលជាងគំនូរវ័យក្មេងម្នាក់នេះរៀននៅស្រុកកំណើត ម៉្យាងក៏ដោយសារ រូបគេរវល់ខ្លាំងជាមួយនឹងការសិក្សាផងដែរ។

ដើមចមរកឃើញការគូរគំនូរសហសម័យ​ (Discovery Unique Painting) 

មានថ្ងៃមួយ និស្សិត ទាង បូរិន បានចុះកម្មសិក្សាខេត្តសៀមរាប បានឃើញរូប អប្សរា នៅជញ្ជាំងប្រាសាទអង្គរវត្ត បានរំភើបយ៉ាងខ្លាំង ព្រោះកាលពីនៅខេត្តកំពតនាពេញវ័យនោះ រូបគេបានចូលចិត្តគូរតែរូបស្រីស្អាតដែលគ្មានសំលៀកបំពាក់ ដែលក្រៅតែអំពីរូបគំនូរលក់ឱ្យគេ។ ចាប់តាំងពីនោះមក រូបគេក៏ចាប់ផ្តើមគូរទេពអប្សរាវិញម្តង។ លុះក្រោយពេលគូររូបទេពអប្សរារួច ហើយថាទឹកដៃខ្លួនគូរបានស្អាតក៏ចាប់ផ្តើមគូរលក់ឱ្យបណ្តាលសណ្ឋាគារមួយចំនួន នូវគំនូរផ្ទាំងតូចៗ (ទំហំក្រដាស់រាមកាត់ជាពីរស្លឹក) ១សន្លឹក តម្លៃ៥ដុល្លារ ចំណែកទំហំធំៗលក់ឱ្យជនបរទេស ដាច់បានមួយៗប៉ុណ្ណោះ ប៉ុន្តែលក់បានជារហូតហែរ ដោយសារតែភ្ញៀវអន្តរជាតិទាំងនោះ តែណែនាំមិត្តគេរបស់គេ។ “បរទេសភាគច្រើនដែលមកទិញហ្នឹង ភាគច្រើនស្គាល់តៗគ្នា។ ម្នាក់ៗទិញទៅចឹង ម្នាក់ទៀតឃើញក៏សួរនាំទិញនៅណាចឹងទៅ ហើយគេក៏ទាក់ទងមក” បូរិននិយាយ ដោយទឹកញញឹម។

តើបូរិន មាន​អត្តចរិក​ដូចម្តេច​បានជាចូលចិត្ត​គូររូបនារី​ស្រមើស្រមៃ​ ហើយតម្លៃគំនូរ​របស់គេ​វិញ​មួយ​ផ្ទាំង​ធំលក់បាន​ប៉ុន្មានទើប​​សម្រេច​បោះបង់ជំនាញស្ថាបត្យករ​បែបនេះ?​ សូមមិត្តអ្នកទាំងអស់​រង់ចាំអាន​នៅក្នុង​ទស្សនាវដ្តី​ Forward លេខ​បន្ទាប់​ដែលនឹងចេញក្នុង​ពេលឆាប់ៗនេះ!

DinArt
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

អានបន្ត៖ ស្ថាបនិកស្រមៃប៊ុក ៖ ​ខ្ញុំតែងវាស់ស្ទង់លទ្ឋផលការងារចែកជា​៣កម្រិត​

Pin It on Pinterest