fbpx

ដោយសារវិស័យទេសចរណ៍មានការកើនឡើង ទើបបង្កើតឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកមុខម្ហូប និងបដិសណ្ឋារកិច្ចដំបូងបង្អស់នៅកម្ពុជាឡើងគឺ Academy of Culinary Arts Cambodia ហៅកាត់ ( ACAC )។

ក្នុងនោះដែរ បន្ទាប់ពីមានការខិតខំប្រឹងប្រែងអស់រយៈពេល ២ឆ្នាំ ដោយចំណាយពេល ២,៩៣០ម៉ោងក្នុងការសិក្សា ជាមួយនិងការចុះកម្មសិក្សា ៤២សប្តាហ៍នៅក្នុងផ្ទះបាយកំពូលរបស់ Southeast Asia ហើយនិងបានចម្អិននូវមុខម្ហូបច្រើនជាង​ ១០០មុខ ទីបំផុតក្រុមនិសិត្សរបស់ ACAC បានបញ្ចប់ការសិក្សារបស់ខ្លួនកាលពីខែមុន ហើយចាប់ផ្តើមយកជំនាញដ៏បុិនប្រសព្វទាំងនោះទៅបម្រើរការក្នុងវិស័យបដិសណ្ឋារកិច្ច។

ស្តង់ដារ និងការហ្វឹកហ្វឺនរបស់​ ACAC

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ACAC គឺជាវិទ្យាស្ថានដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់នូវការទទួលស្គាល់លក្ខណៈស្តង់ដាអន្តរជាតិជាមួយសញ្ញាបត្រជាន់ខ្ពស់ និង​សញ្ញាប័ត្ររងផ្នែក​សិល្បៈ​ធ្វើ​ម្ហូប ដោយមានដៃគូហ្វឹកហ្វឺនជំនាញផ្នែកបដិសណ្ឋារកិច្ចដែលមានបទពិសោធន៍ច្រើនជាង ១០០ឆ្នាំគឺសាលាគ្រប់គ្រងសណ្ឋាគាររបស់ស្វីសឈ្មោះថា លូសឺន (Lucerne) ហៅកាត់ (SHL) ចូលរួមសហការធ្វើការហ្វឹកហ្វឺនផ្ទាល់តែម្តង។

ដោយបទដ្ឋាននៃការចុះឈ្មោះចូលរៀន កម្មវិធីសិក្សា បទបញ្ញត្តិនៃការសិក្សា និងការប្រតិបត្តិការទាំងអស់គឺស្ថិតក្រោមការត្រួតពិនិត្យរបស់ SHL ដើម្បីធានានូវគុណភាពជូនដល់សិស្សនិស្សិតនៅពេលបញ្ចប់ការសិក្សាថា ពួកគេនឹងទទួលបានសញ្ញាបត្រ និងប័ណ្ណសរសើរដែលទទួលស្គាល់ដោយអន្តរជាតិជាមួយនិងជំនាញដែលនឹងអាចឱ្យពួកគេចាប់ផ្តើមអាជីពក្នុងវិស័យបដិសណ្ឋារកិច្ចបានយ៉ាងជោគជ័យ។

សិស្សដែលបញ្ចប់ការសិក្សា

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

នៅពេលដែលក្រុមនិស្សិតទាំងអស់បញ្ចប់វគ្គសិក្សារបស់ខ្លួន ពួកគេនីមួយៗទទួលបាននូវសញ្ញាបត្រពី ACAC ដែលទទួលស្គាល់ដោយអាស៊ាន តាមរយៈក្រសួងទេសចរណ៍ ក៏ដូចជាការបំពាក់មេដាយដែលទទួលលើស្គាល់ពី ACAC និងការផ្តល់ជូននូវសញ្ញាបត្រពី SHL ផងដែរ។

សម្រាប់ការសិក្សាដែលមានស្តង់ដាលក្ខណៈអន្តរជាតិ និងផ្តល់នូវជំនាញយ៉ាងពិតប្រាកដល់សិស្សនិស្សិតទាំងអស់ដែលបានរៀននៅក្នុងសាលាបណ្តុះបណ្តាលមួយនេះ គឺត្រូវបានគេជឿជាក់ថា មេចុងភៅដែលមានចំណេះដឹងទាំងនេះនឹងក្លាយទៅជាមេដឹកនាំឈានមុខរបស់កម្ពុជាក្នុងវិស័យម្ហូបអាហារ ប្រកបដោយទេពកោសល្យ និងភាពបុិនប្រសព្វនាពេលអនាគត៕

Pin It on Pinterest