fbpx

ស្ថា​បនិក​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាជប៉ុន​មួ​យ​រូប​ លោក​ Takeshi Izuka បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថាការអត់ធ្មត់, ការ​ខិត​ខំ​ប្រឹង​​ប្រែង, ភាពវាងវៃ និងការបង្កើតថ្មី ​គឺជារឿងដ៏សំខាន់សម្រាប់សម្រេចបាននូវអាជីវកម្មដែលជោគជ័យ។

ជាមួយគ្នានោះដែរលោកក៏បានផ្តល់បទសម្ភាសន៍ដល់​ Forward អំពីការបង្កើតមជ្ឈមណ្ឌលអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យានៅឯរមណីយដ្ឋានធម្មជាតិគិរីរម្យផងដែរ។

ការធ្វើអាជីវកម្មដំបូងរបស់លោក Takeshi

ឧបសគ្គក្នុងអាជីវកម្មរបស់លោកtakeshi
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លោក Takeshi Izuka គឺជាអ្នកជំនួញមួយរូបដែលទទួលបានបទពិសោធន៍ទាំងការជោគជ័យ និងការបរាជ័យក្នុងការបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា Digital Forest ដែលជាក្រុមហ៊ុនវិភាគបណ្តាញ (Web Analytics) ឈានមុខគេរបស់ជប៉ុន។

ដោយពេលនោះក្រុមហ៊ុនរបស់លោកគឺជា ក្រុមហ៊ុនលំដាប់លេខមួយនៅជប៉ុន និងបានដំណើរការយ៉ាងល្អឆាប់រហ័ស ប៉ុន្តែត្រូវ​ជួប​ឧ​បសគ្គដ៏​ធំ​មួយនៅ​ពេល​​ដែល​ ក្រុម​ហ៊ុន​អុីនធឺណេត​ខ្នាត​យក្ស​​ Google បាន​ដាក់បង្ហាញ​បច្ចេក​វិទ្យាថ្មី​របស់​ខ្លួន​គឺ Google Analytics ដោយ​មិន​អាច​ប្រកួត​ប្រ​ជែង​ជា​​មួយ ​Google បាន លោក​ Takeshi Izuka ក៏​បានសម្រេចចិត្ត​​លក់​ក្រុម​ហ៊ុន​ Digital Forest របស់គាត់នៅ​ឆ្នាំ ១៩៩៨ ។

នេះគឺជាឧបសគ្គចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនដែលលោក Takeshi បាន​ជួប​ប្រទះ​ ហើយក៏ជា​​រឿង​​រ៉ាវ​ដែលសហគ្រិនទាំងអស់ត្រូវត្រៀមលក្ខណៈទុក​ជាមុខផងដែរ ព្រោះថារឿងរ៉ាងស្រដៀងគ្នាដែលបានកើតឡើងចំពោះលោក Takeshi ក៏កំពុងតែកើតមាននៅទូទាំងពិភពលោកដូចគ្នាដែរ។

ការចាប់ផ្ដើមគោលគំនិតថ្មីរបស់លោក Takeshi Izuka

ការចាប់ផ្ដើមគោលគំនិតថ្មីរបស់Takeshi Izuka
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ពេល​វេលាជាមួយនិងការ​ខិត​ខំ​ប្រឹង​ប្រែង​​បាន​នាំ​លោក​ឱ្យ​លោក Takeshi ជួប​រឿង​មួយ​​នឹក​ស្មាន​មិន​ដល់​ គឺ​លោកបានចាប់ផ្ដើមមានគំនិតថ្មីដែលជា​ការ​ចូលរួមជាមួយគម្រោងទេសចរណ៍ធម្មជាតិដោយរួមបញ្ចូលគ្នាជាមួយផ្នែកកសិកម្ម​ ហើយ​គំ​និតនេះ​​បាន​កើត​ឡើង​នៅពេល​ដែល​លោក​បាន​ជួប​និង​មិត្ត​ជន​ជាតិ​អា​មេរិក​ម្នាក់​នៅ​រមណីយ​គិ​រី​រម្យ​។​

ដោយមើល​ឃើញ​នូវ​ភាពខ្វះ​ខាតក្នុង​វិ​ស័យ​អប់រំកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជា លោក Takeshi បានសម្រេចចិត្តបង្កើតសហគ្រាសមួយដោយរួមបញ្ចូលវិទ្យាស្ថានអប់រំដែលមានឯកទេសខាងបច្ចេកវិទ្យានិង​វិ​ស័យ​អេកូទេស​ចរណ៍។

ដែលគាត់ជឿជាក់ថាប្រទេសកម្ពុជាមានសក្តានុពលអាចធ្វើជាអ្នកដឹកនាំបាននៅទូទាំងអាសុី និងជារមណីយដ្ឋានមួយដែលអាចឱ្យភ្ញៀវទេសចរណ៍រីករាយជាមួយនិងធម្មជាតិដែលមាននៅជុំវិញនោះផងដែរ។

ភាពជោគជ័យរបស់លោក Takeshi Izuka

ភាពជោគជ័យរបស់លោក Takeshi
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ដោយការ​តាំង​ចិត្ត​និងមហិច្ឆតារបស់លោក Takeshi ទើបធ្វើឱ្យលោកបានទទួលលទ្ធផលល្អកកើត​ជា​​ផ្លែ​ផ្កា​ចេញជារមណីយដ្ឋានមួយឈ្មោះថា vKirirom ដែលជារមណីយដ្ឋានធម្មជាតិ និងជារីសតមួយដែលផ្តល់ឱ្យនូវការបោះតង់ និងការបោះជំរុំ ក៏ដូចជាកន្លែងស្នាក់នៅផ្សេងៗជាច្រើនទៀត និងវិទ្យាស្ថានបច្ចេកវិទ្យាមួយឈ្មោះថា​ Kirirom Institute of Technology ហៅកាត់ (KIT) ។

ខណៈដែលឆ្នាំនេះគឺមាននិស្សិតជប៉ុននិងកម្ពុជាជំនាន់ទី១​​ ចំនួន២២នាក់ហើយដែលបានបញ្ចប់ការសិក្សារយៈពេល ៤​ ឆ្នាំនៅវិទ្យាស្ថានមួយនេះ ដោយមាននិស្សិតជាច្រើនបាន​ដំ​ណើរ​ការ​ក្រុម​ហ៊ុន​ IT របស់​ពួក​គេ​រួចទៅហើយ និង​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។

ចក្ខុវិស័យរបស់លោក Takeshi សម្រាប់កម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT)
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ដោយចង់ជួយជម្រុញកម្ពុជាឱ្យឈានមុខគេក្នុងវិស័យបច្ចេកវិទ្យានៅក្នុងតំបន់ លោក Takeshi បានបង្ហាញគោលគំនិតដ៏រឹងមាំថាការរចនាវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) នេះឡើងគឺដើម្បីចង់ឱ្យ​កម្ពុជាក្លាយជាមេដឹកនាំផ្នែកបច្ចេកវិទ្យាមួយនៅអាសុី និងក្លាយជាកន្លែងមួយដែលអាចធ្វើឱ្យបច្ចេកវិទ្យាកម្ពុជានិងជប៉ុនមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ។

ក្នុងនោះដែរនិស្សិតក្នុងស្រុកពីទូទាំងប្រទេសកម្ពុជាត្រូវបានជ្រើសរើស ដែលមានតែ ១០ ភាគរយប៉ុណ្ណោះបានជាប់ការធ្វើតេស្តចូលរៀន ហើយទទួលបានអាហារូបករណ៍ ១០០ ភាគរយពេញ ដែលមានរួមទាំងការសិក្សាឥតគិតថ្លៃ, ការស្នាក់នៅ និងអាហារ។

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

លើសពីនេះទៅទៀតវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យនឹងបន្ថែមថ្នាក់អនុបណ្ឌិត បថមសិក្សា និងវិទ្យាល័យក្នុងពេលឆាប់ៗផងដែរ ដើម្បី​អាចឱ្យ​សិស្សា​នុសិស្ស​យល់​ដឹងកាន់​តែ​ច្បាស់​ពី​ផល​ប៉ះ​ពាល់និង​ការ​ការពារ​បរិស្ថាន។

បើតាមប្រសាសន៍របស់លោក Takeshi បាននិយាយថា៖ ” ប្រទេសកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតិចតួចណាស់សម្រាប់បច្ចេកវិទ្យា ហើយកម្ពុជាត្រូវការក្រុមហ៊ុនដែលមានមូលដ្ឋានច្បាស់​លាស់​ក្នុង​វិស័យ IT ដែល​ជា​មូល​ហេតុ​ដែលគាត់ប​ង្កើត​វិទ្យា​ស្ថាន​គិរី​រម្យ​នេះ​ឡើង​”។

Pin It on Pinterest