fbpx

ដូចដែរអ្នកធ្លាប់បានជ្រាបខ្លះៗមកហើយថា វិស័យទេសចរណ៍គឺមានសក្តានុពលណាស់ក្នុងការផ្លាស់ប្តូរសហគមន៍ឱ្យមានភាពរីកចម្រើន ហើយវិស័យនេះផងដែរគឺជាគន្លឹះមួយដែលធ្វើឱ្យយុវជនកម្ពុជា សំណាង នួនសុីនឿន វ័យ ១៧ឆ្នាំ និងមិត្តរួមថ្នាក់ដែលរៀននៅ Liger Leadership Academy ជ្រើសយកវិស័យទេសចរណ៍មកបំរើការងារដើម្បីជួយជម្រុញក្នុងការផ្លាស់ប្តូរជីវភាពក្នុងសហគមន៍របស់ពួកគេ។

Journeys of Change គឺជាកម្មវិធីសិក្សារបស់ Liger Leadership Academy
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ដោយមានការដឹកនាំពី នួនសុីនឿន និង ឃុន ស្រីពេជ្រ វ័យ១៧ឆ្នាំ ជាមួយ ធី សុភ័ក្រ និង ហៀង ម៉ារ៉ាឌី វ័យ១៦ឆ្នាំ បានធ្វើឱ្យមានការបើកដំណើរការ Journeys of Change ឡើងកាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលវាផ្នែកមួយនៃកម្មវិធីសិក្សាពោពេញដោយភាពច្នៃប្រឌិតរបស់ Liger ក្នុងគោលបំណងបង្កើតមេដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលមានដូចជា អ្នកដោះស្រាយបញ្ហា និងសហគ្រិនថ្មីៗផងដែរ។

គោលបំណងក្នុងការលុបបំបាត់ភាពក្រីក្រ

ដោយមើលឃើញថាការអប់រំជាគន្លឹះសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រក្នុងរយៈពេលវែង Liger Leadership Academy បាន​ធ្វើ​ការជ្រើសរើសសិស្ស​តាម​សាលា​ថ្នាក់មធ្យមសិក្សាជាង ២០០កន្លែងនៅក្នុង​​តំ​បន់​ក្រី​ក្រ​ ហើយបានធ្វើតេស្តសិស្ស​ជាង ១២០០០ នាក់ដើម្បីចម្រាញ់យកសិស្សកំពូលៗពី ៥០ ទៅ ៦០នាក់ ដែល​ពួកគេនិង​ទទួលបានអាហាររូបករណ៍សិក្សាស្នាក់នៅពេញលេញមួយ​។

គោលបំណងក្នុងការលុបបំបាត់ភាពក្រីក្រ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ជាមួយនិងការខិតខំប្រឹងប្រែងដើម្បីបង្កើតបានជាក្រុមហ៊ុនមួយដែលអាចជួយឱ្យសហគមន៍រីកចម្រើនបាន ភ្លាមៗនោះសិស្សសាលាជាច្រើនបានក្លាយជាផ្នែកមួយដែលធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាមានភាពរីកចម្រើន។ ដោយលទ្ធផលគឺ បង្កើតបានជា Journeys of Change ដែលផ្តល់ជាការជិះកង់ទេសចរណ៍នៅក្នុងទីក្រុងភ្នំពេញ ដឹកនាំដោយក្រុមសិស្សសាលាជាច្រើននាក់។

ក្នុងនោះដែរយុវតី ស្រីពេជ្រ បានឱ្យដឹងថា៖ “ការបង្កើតឡើងនូវអាជីវកម្មនេះ គឺគោលបំណងចង់ចែករំលែកបទពិសោធន៍ជាមួយជនបរទេសដែលមកទស្សនាប្រទេសកម្ពុជា ព្រោះថាភ្ញៀសទេសចរណ៍ភាគច្រើនពួកគេទៅតែកន្លែងណាដែលទាក់ទាញ និងសំខាន់ៗប៉ុណ្ណោះ ដោយពុំបានដឹងពីរបៀប និងការរស់នៅរបស់យើងនោះទេ ហេតុនេះហើយទើបពួកយើងចង់ធ្វើការចែករំលែកនូវបទពិសោធន៍ទាំងនោះ។”

ដំណើរកម្សាន្តជិះកង់

ដំណើរកម្សាន្តជិះកង់
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ក្រុមយុវជនទាំងនេះគឺទទួលបានការហ្វឹកហ្វឺនបណ្តុះបណ្តាលពី​ Soksabike ដែលជាសហគ្រាសមួយឈ្នះពានរង្វាន់ក្នុងការប្រតិបត្តិការណ៍នូវការធ្វើដំណើរកំសាន្តជិះកង់ក្នុងខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។

សម្រាប់ដំណើរកំសាន្តជិះកង់នេះដែរគឺត្រូវធ្វើដំណើរចម្ងាយ ២២គីឡូម៉ែត្រ ដោយចំណាយពេលកន្លះថ្ងៃ និងមានចំណតឈប់ចំនួន ១០កន្លែងជុំវិញទីក្រុង និង ព័ទ្ធជុំវិញតំបន់ជាយក្រុង ដោយចំណតទាំងនោះគឺបូករួមទាំងការឈប់នៅ ព្រះបរមរាជវាំង, ទីវត្តអារាម, ផ្សារ និងការជិះសាឡាងឆ្លងទន្លេមេគង្គទៅត្រើយអរិយក្សត្រជាដើម។

លើសពីនេះទៅទៀតគឺមានរួមបញ្ចូលទាំងការឈប់សម្រាកនៅតាមទៀមកាហ្វេ ឬអាហារដ្ឋានតូចៗនៅក្នុងតំបន់ផងដែរ ដែលនេះជាការរួមចំណែកផ្តល់នូវអត្ថប្រយោជន៍មួយជូនដល់សហគមន៍ពីក្រុមទេសចរ ស្របពេលដែរការធ្វើបែបនេះបានផ្តល់ឱ្យភ្ញៀវទេសចរនូវភាពសប្បាយរីករាយ និងទទួលបាននូវបទពិសោធន៍នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងតំបន់នោះ។

ឧបសគ្គដែលជួបប្រទះ និងការរីកចម្រើន

ឧបសគ្គដែលជួបប្រទះ និងការរីកចម្រើន
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ទោះជាយ៉ាងណាក៏ដោយ ក្រុមយុវជនទាំងនេះក៏បានជួបនូវឧបសគ្គលើផ្នែកទីផ្សារសម្រាប់អាជីវកម្មរបស់ពួកគេដែរ ដោយតាមការបញ្ជាក់របស់់ សុភ័ក្រ បានឱ្យដឹងថា៖ “អាជីវកម្មមួយនេះធ្លាប់បានជួបការលំបាកជាខ្លាំង រហូតទើបតែមកដល់រយៈពេលពីរ បីខែមុនប៉ុណ្ណោះ ព្រោះពួកគេពុំទទួលបានអតិថិជនសូម្បីតែម្នាក់ក្នុងរយៈពេលបីខែ ដែរតម្រូវឱ្យពួកគេធ្វើការផ្លាស់ប្តូរគំរូអាជីវកម្មទាំងមូល។ ហើយឥឡូវនេះគឺពួកគេទទួលបានអតិថិជនជាប់ៗគ្នា ៧សប្តាហ៍មកហើយ។”

ក្នុងនោះដែរដើម្បីអាចឱ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើន មានអ្នកស្គាល់ និងអតិថិជនច្រើនពួកគេក៏បានប្រើប្រាស់បណ្តាញសង្គមអុីនធឺណេត និងធ្វើការសហការគ្នាជាមួយនិងសណ្ឋាគារ ក៏ដូចជាអាជីវកម្មជាច្រើនទៀតផងដែរដើម្បីជាការផ្សព្វផ្សាយ ក៏ដូចជាធ្វើការផ្តល់ជូនអតិថិជននូវការបញ្ចុះតំលៃជាដើម។

បន្ថែមពីនេះ Journeys of Change កំពុងតែគ្រោងនឹងចាប់ផ្តើមបើកដំណើរការគម្រោងទេសចរណ៍ទីពីរថ្មីមួយទៀតរបស់ខ្លួន ដែលជាដំណើរទេសចរណ៍ដើរទិញទំនិញប្រកបដោយនិរន្តរភាពនៅតាមផ្សារនានាក្នុងទីក្រុងភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលកាន់៖http://journeysofchange.ligeracademyblog.org/.

Pin It on Pinterest