fbpx

រាជធានីភ្នំពេញ៖ ទម្លាប់ល្អទាំង​៧ ត្រូវបានគេចាត់ទុកជាជំនាញទុនដ៏សំខាន់ដែលអាចជួយឱ្យបុគ្គលម្នាក់ៗក្លាយជាបុគ្គលិកឆ្នើម ហើយវិវឌ្ឍខ្លួនឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពការងារ។ ជាក់ស្តែងមានបុគ្គលិកឆ្នើមខ្លះ ដោយសារតែពួកគេខ្វះជំនាញទុននៃទម្លាប់ល្អទាំងនេះ ទើបធ្វើឱ្យពួកគេមិនត្រូវបានក្រុមហ៊ុនជ្រើសរើសតាំងឱ្យកាន់ការងារធំ។

នេះបើតាមលោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិវេសឡាញ អេឌ្យូខេសិនគ្រុប បានថ្លែងក្នុងសិក្ខាសាលាមួយនៃសិក្ខាសាលាទាំង៤របស់ក្រុមហ៊ុនមួយនេះ ដែលបានរៀបចំនៅសាលាតិចណូ កាលថ្ងៃទី២៩ ធ្នូ ស្តីពី «ទម្លាប់ល្អទាំង៧ដ៏មានប្រសិទ្ធភាពសម្រាប់បុគ្គលឆ្នើម» ដែលមានគោលបំណងផ្តល់ជូននូវចំណេះដឹង ជំនាញ ដល់ឪពុកម្តាយឬអាណាព្យាលសិស្ស ដែលជាបុគ្គលិករដ្ឋ ឯកជន អង្គការសង្គមស៊ីវិលនិងជាម្ចាស់អាជីវកម្ម សម្រាប់ជាទុន និងសមត្ថភាព ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញនិងអាជីពរបស់ពួកគាត់។

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
លោក ប៉ិច បូឡែន ក្នុងសិក្ខាសាលា​​ស្តីពី​ទម្លាប់ល្អទាំង៧ដ៏មានប្រសិទ្ធភាពសម្រាប់បុគ្គលឆ្នើម

លោក ប៉ិច បូឡែន បានថ្លែងថា៖ “អ្នកខ្លះឆ្នើម! គាត់មានចំណេះល្អ គាត់មានជំនាញខ្ពស់ គាត់មានសមិទ្ធផលការងារឆ្នើម។ តែអ្វីដែលខ្វះគឺទម្លាប់ផ្នត់គំនិត​​ ភាពជាអ្នកដឹកនាំ បានន័យថាគាត់ធ្វើកូនចៅគេ គាត់ធ្វើបានល្អ តែដល់ពេលធ្វើមេគេ ផ្នត់គំនិតដឹកនាំក្រុម បណ្តុះបណ្តាលក្រុម ការប្រឹក្សាយោបល់ក្រុម ឬក៏ចិត្តអំណត់អីហ្នឹង គឺមានការខ្វះខាត។ ដោយសារពេលគាត់ធ្វើជាអ្នកដឹកនាំគេគឺត្រូវប្រើផ្នត់គំនិតហ្នឹងច្រើនជំនាញរបស់គាត់។ ហេតុផលនេះហើយទើបធ្វើឱ្យបុគ្គលឆ្នើមមួយចំនួនពិបាកអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំគេ”

ដោយឡែកពាក់ព័ន្ធទម្លាប់ល្អទាំង​៧វិញ លោកបានលើកឡើងថា៖ទម្លាប់ទី១ គឺត្រូវមានភាពម្ចាស់ការនិងទំនួលខុសត្រូវដោយខ្លួនឯង ទម្លាប់ទី២ មានផែនការត្រឹមត្រូវ ទម្លាប់​ទី​៣ ចេះបែងចែងអាទិភាព ទម្លាប់ទី៤ គិតអ្វីបែបឈ្នះៗដែលផ្តល់ផលប្រយោជន៍ទាំងសង​ខាង ទម្លាប់ទី៥ ត្រូវយល់ពីគេសិនចាំឱ្យគេយល់ពីយើង ទី៦ ត្រូវចេះទំនាក់ទំនង និងទី៧ ការអភិវឌ្ឍចិត្តកាយបញ្ញាស្មារតី។

សាលាវ៉េសឡាញ និងសាលាដៃគូ បានប្រើ​ទម្លាប់ទាំង៧​នេះ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំដល់សិស្សនិងក្រុមគ្រួសារ។ រហូតមកដល់ពេលនេះ មានសាលាជាច្រើន បាន​យក​«ទម្លាប់ទាំង៧នេះ»ទៅប្រើប្រាស់ដើម្បីបណ្តុះបណ្តាលសិស្សដូចជា៖ សាលាអាស៊ានអ៊ីន​ធើ​ណាស្យូ​ណាល់(ភ្នំពេញ) សាលាញូវថោន(កំពង់ស្ពឺ) សាលាពន្លឺវិជ្ជា(កំពង់ចាម) សាលាយូអេស​អ៊ីន​ធើណាស្យូណាល់ (បាត់ដំបង សៀមរាប ភ្នំពេញ) សាលា​អេឡេហ្គិន​អ៊ីន​ធើ​ណា​ស្យូ​ណាល់​(ប៉ោយប៉ែត) ហើយនៅមានសាលាជាច្រើនទៀត កំពុងចាប់អារម្មណ៍ចង់ទិញសិទ្ធិប្រើប្រាស់កម្មវិធី «ទម្លាប់ទាំង៧» ពីក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុបដែលជាអ្នកចែ​ក​ចាយ​ផ្តាច់មុខនៅកម្ពុជា។

  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
សិក្ខាកាម​ ចូលរួមសិក្ខាសាលា ស្តីពី ​ទម្លាប់ល្អទាំង៧ដ៏មានប្រសិទ្ធភាពសម្រាប់បុគ្គលឆ្នើម

សូមបញ្ជាក់ថា សម្រាប់ការទិញសិទ្ធិប្រើប្រាស់កម្មវិធី «ទម្លាប់ទាំង៧» នេះត្រូវបានលោកប្រធាននាយកប្រតិបត្តិខាងលើបានបញ្ជាក់ថា មិនមានភាពស្មុកស្មាញនោះទេ ចំណែកឯ​តម្លៃ​វិ​ញគឺសាលារៀនដែលមានបំណងចង់ទិញសិទ្ធិទាំងអស់ត្រូវចំណាយ៥ពាន់ដុល្លារក្នុងមួយឆ្នាំ៕

អានបន្ត៖ ប៉ិច បូឡែន៖ គេជួលចរិតមនុស្សច្រើនជាង ចំណេះដឹងជំនាញទៅទៀត

Pin It on Pinterest