fbpx

ពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកវិទ្យាកាន់តែរីកចំរើនពីមួយកំរិតទៅមួយកំរិត។

សំរាប់អ្នកអាជីវកម្ម និងអ្នកជំនួញវិញគឺត្រូវគ្រប់គ្រងពេញម៉ោងតែម្តង ដែលមានតួនាទីគ្រប់គ្រងរឿងរាប់ពាន់មុខ  ជាលក្ខណៈរង្វិលជុំ។

Best Business Apps for iOS 7
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

សំរាប់ការធ្វើការពីម៉ោង​៩ព្រឹកដល់ម៉ោង៥ល្ងាចពិតជាមិនគ្រប់គ្រាន់ឡើយសំរាប់ពួកគាត់ដោយសារតែមានការងារជាច្រើនដែលត្រូវតែគ្រប់គ្រង។

ដូច្នេះហើយយើងបានជ្រើសរើសកម្មវិធីដ៏មានប្រយោជន៍យ៉ាងខ្លាំងមួយចំនួនគឺដើម្បីសម្រួលកិច្ចការផ្សងៗសំរាប់អ្នកដែលធ្វើជំនួញឬក៏អ្នកធ្វើអាជីវកម្មទាំងអស់។

ជាមួយនឹងកម្មវិធីដ៏ទំនើបទាំងនេះលោកអ្នកអាចដំណើរការអាជីកម្មរបស់អ្នកបានភ្លាមៗ ដោយគ្រាន់តែប្រើចុងម្រាមដៃតែប៉ុណ្ណោះ។ មិនថាការគ្រប់គ្រងអុីម៉ែល ការធ្វើរបាយការណ៏ ការរៀបចំគម្រោងនោះទេ។ ពួកវាអាចរក្សាលំហូរចូលនៃការងាររបស់អ្នកបានតាមតម្រូវការ។

ហើយនេះ គឺជាកម្មវិធី Business Apps ដ៏កំពូលទាំង៧ សំរាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃ​ Iphone៖

១.Evernote

Evernote iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី​ Evernote​

Evernote គឺជាកម្មវិធី Note ដ៏ល្អសំរាប់​ iOS​​ ។ ដែល​មានមុខងារជួយគ្រប់គ្រងដល់អ្នកធ្វើជំនួញ ឬអ្នកដែលចង់ឱ្យដំណើរការ នៃការធ្វើ​ Note មានភាពសាមញ្ញក្នុងការប្រើប្រាស់នៅផ្នែកសំខាន់។

ទន្ទឹមនឹងនេះដែរលោកអ្នកអាចធ្វើ​ការភ្ជាប់រូបភាព,​ បង្កើត Notes, កំណត់ Reminders, បង្កើត Lists, Chat និងធ្វើអ្វីផ្សេងបានជាច្រើនទៀត។

ជាមួយនឹងការប្រើប្រាស់កាម៉េរ៉ាវិញុ​ លោកអ្នកអាចធ្វើការស្កេន ហើយរៀបចំនូវក្រដាសឯកសារ, កាតអាជីវកម្ម, Note សរសេរដោយដៃ និងការគូរជាដើម។ ការកំណត់ Reminders គឺដើម្បីធានាថាអ្នកនឹងមិនបរាជ័យក្នុងការអនុវត្តសកម្មភាពសំខាន់នានា។

លោកអ្នកអាចបង្កើត​ Agendas,​ សរសេរ Memos និងរៀបចំ Presentation បានយ៉ាងមានឥទ្ធិពល។    ក្រៅពីនេះអ្នកក៏អាចកត់សម្គាល់បាននូវឯកសារនានា​ ជាមួយមតិយោបល់ និងគំនិតនៅក្នុងកិច្ចប្រតិបត្តិការណ៍ប្រជុំក្រុមផងដែរ។

២. Smartsheet – Project Management App

Smartsheet iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី Smartsheet

ការគ្រប់គ្រង​ Project គឺជាភារកិច្ចធុញទ្រាន់មួយដែលតម្រូវឱ្យអ្នកមានភាពសកម្ម​ ដើម្បីទទួលបានលទ្ធផលដែលចង់បាន។​

សំរាប់ការតាមដានចំនួនបុគ្គលិកនិងពិនិត្យមើលស្ថានភាពថ្មីចុងក្រោយនៃ​ Project ដែលពួកគេកំពុងធ្វើ​នោះ​ កម្មវិធីគ្រប់គ្រង​ Project គឺជាកត្តាសំខាន់មួយដែលចាំបាច់។

ការជ្រើសរើស​ Smartsheet គឺដើម្បីឱ្យអ្នកអាចគ្រប់គ្រងគំរោងអាជីវកម្មរបស់អ្នកបានយ៉ាងរលូន។​​

នៅចម្ងាយមួយពាន់គីឡូម៉ែត្រ អ្នកអាចរក្សាទុកផ្ទាំងមួយទៅលើព្រីត្តិការណ៍ទាំងអស់ដែលមានក្នុង ការិយាល័យរបស់អ្នក។​ លើសពីនេះទៀត អ្នកក៏នឹងអាចបញ្ចូលនូវធនធានរបស់អ្នកទៅក្នុងប្រតិបត្តិការអាជីវកម្មពីកន្លែងឆ្ងាយបានផងដែរ។

កម្មវិធីនេះក៏នឹងអនុញ្ញាតឱ្យអ្នកភ្ជាប់បានជាមួយឯកសារ, កំណត់ Alert, មើលតារាង​ Gantt និងកម្មវិធីផ្សេងទៀត។​​

ធ្វើឡើងដោយប្រើ​  templates ដូចទៅនឹង  project plan, ​​ដំណើរការនៃការលក់,​ និងគម្រោងថវិកាដើម្បីធ្វើឱ្យភារកិច្ចរបស់អ្នកមើលទៅគួរឱ្យអារម្មណ៍។

៣. Microsoft PowerPoint

Microsoft Powerpoint iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី​ Microsoft PowerPoint

Microsoft PowerPoint គឺជាកម្មវិធីធ្វើ​ Presentation ដ៏ពេញនិយមបំផុតនៅគ្រប់ Platforms ទាំងអស់។

អ្វីដែលបង្ហាញចេញពីកម្មវិធីនេះគឺជាការប្រើប្រាស់ឧបករណ៍ដែលមានភាពងាយស្រួល។​ ដូច្នេះសំរាប់ការបង្កើត និងកែសម្រួល​ Presentation បានក្លាយជាកិច្ចការដ៏សាមញ្ញមួយ។

អ្នកអាចកំណត់ Project របស់អ្នកបានដើម្បីធ្វើឱ្យរឹតតែមានចំណាប់អារម្មណ៍។​​​ ជាមួយនឹងឧបករណ៏សហការដែលស្ថិតក្នុងការ​ Offline, ដែលអ្នកអាចធ្វើការបានយ៉ាងរលូនជាមួយនឹងក្រុមរបស់អ្នក។

ហើយឯកសាររបស់អ្នកត្រូវបានផ្ទុកដោយស្វ័យប្រវត្តិទៅ​ OneDrive ដើម្បីបង្កើនសុវត្ថិភាពនិងភាពងាយស្រួល។

លើសពីនេះទៀត PowerPoint បាន​ support ទៅលើភាសាមួយចំនួនដូចជាអង់គ្លេស, ឆែក, ដាណឺម៉ាក, ហូឡង់, បារាំង, អាល្លឺម៉ង់ និងជប៉ុនជាដើម។

.QuickBooks

QuickBooks iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី QuickBooks

កម្មវិធីនេះត្រូវបានចាត់ទុកថាជាកម្មវិធីមួយក្នុងចំណោមកម្មវិធី​ Accounting ជាច្រើន​, QuickBooks គឺរចនាឡើងដើម្បីបំបាត់នូវភាពតានតឹងទាំងអស់ នៃការគ្រប់គ្រងគណនី។

ជាមួយនិងកម្មវិធីនេះលោកអ្នកអាចបង្កើត​​​​ និងផ្ញើរវិក័យប័ត្រជាលក្ខណៈស្តង់ដា​ និងធ្វើការប៉ាន់ស្មានសំរាប់អតិថិជនរបស់អ្នកបាន។

លោកអ្នកអាចថតរូបវិក័យប័ត្រ ហើយនិងគ្រប់គ្រងការចំណាយប្រចាំថ្ងៃរបស់លោកអ្នកបានដោយយ៉ាងងាយស្រួល។

QuickBooks iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
ថតរូបវិក័យប័ត្រជាមួយកម្មវិធី QuickBooks

ក្រៅពីការតាមដានការទូទាត់​ និងកំណត់ត្រានៃការលក់។​ កម្មវិធីនេះក៏អនុញ្ញាតឱ្យអ្នកមើលការចំណាយតាមប្រភេទនីមួយៗផងដែរ។​ អ្វីដែលលើសពីនេះ,​អ្នកអាចប្តូរទម្រង់នៃការលក់របស់អ្នកជាមួយនឹង​ Logo​ ហើយនិងឯកសាររបស់អ្នកទាំងអស់ បានតាមចិត្តយ៉ាងឆាប់រហ័ស។

៥. Google Calendar

Google Calendar Mobile Phone App
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី Google Calendar

ប្រសិនបើអ្នកចង់រៀបចំកិច្ចប្រជុំរបស់អ្នកដោយភាពឆ្លាតវៃ និងតាមដានវាដោយងាយស្រួលសូមចូលទៅកាន់​ “ Google Calendar “ ។​​ កម្មវិធីនេះនឹង​ Syncs Events ពី​ Gmail ដោយស្វ័យប្រវត្តិ ហើយ Update វាទៅជាពេលវេលាជាក់លាក់មួយ។​ វានឹង​ Syncs កាលវិភាគទាំងអស់របស់អ្នកទៅលើ platforms ​ ដែលអាចឱ្យអ្នកនៅតែ​ Syncs ជាមួយពួកវាបានដដែល។

Google Calendar iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កាលវិភាគរបស់ Google Calendar

តើអ្នកមានគោលដៅដែលឬទេ? កំណត់វា ហើយកម្មវិធីនេះនឹងជួយអ្នកឱ្យសម្រេចបាននូវគោលដៅទាំងនោះ។

អ្នកក៏អាចបង្កើត Reminders ដើម្បីធានាថាអ្វីគ្រប់យ៉ាង ដែលអ្នកចង់ធ្វើត្រូវបានបញ្ចប់យ៉ាងល្អមុនថ្ងៃកំណត់។

សំរាប់កម្មវិធីដ៏ឆ្លាតវៃនេះ, បានធ្វើឱ្យការធ្វើកាលវិភាគមានភាពឆាប់រហ័ស។​ ជាមួយនឹងថាមពលរបស់​ G-Suit វាអនុញ្ញាតឱ្យអ្នកភ្ជាប់ និងសហការជាមួយមិត្តរួមកាងាររបស់អ្នកបានកាន់តែងាយស្រួល។

៦. Wunderlist

Wunderlist iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី​ Wunderlist

និយាយដោយសាមញ្ញទៅ Wunderlist គឺមានជំនាញដែលមិនអាចមើលស្រាលបានក្នុងការធ្វើ​ List ហើយជា App ដែលគ្រប់គ្រងការងារដ៏ល្អបំផុតសម្រាប់ iOS ។

កម្មវិធីនេះអាចឱ្យអ្នកបន្ថែមបាននូវ ការរៀបចំ, ការធ្វើកាលវិភាគ​ និងចែករំលែក​ Todos បានយ៉ាងងាយស្រួលបំផុត។

លោកអ្នកអាចកំណត់កាលបរិច្ឆេទ និង Reminders ដែលមិនធ្វើឱ្យអ្នកមានភាពយឺតយ៉ាវ។
អ្នកនឹងប្រើប្រាស់ Subtasks, Notes, Files និងធ្វើការ Comments ទៅលើ to-dos របស់អ្នក ដែលធ្វើឱ្យអ្នកមិនភ្លេចការងារក៏ដូចជាភារកិច្ចដែលសំខាន់។

អ្នកអាចសហការគ្នាលើការងាររបស់អ្នកបានជាមួយគ្រួសារ មិត្តភក្តិ និងអ្នករួមការងារ។

ហើយលើសពីនេះទៅទៀត អ្នកអាចរក្សាទុកគេហទំព័រ និងអត្ថបទដើម្បីអាចទាក់ទងជាមួយពួកគេទាំងនោះបានដោយភាពងាយស្រួល។

៧. MailChimp

Mailchimp iPhone Application
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest
កម្មវិធី MailChimp

តើ​ ទីផ្សារអ៊ីម៉ែលអាចធ្វើឱ្យដំណើរការបានរឹតតែរលូនដែរឬទេ?

MailChimp គឺជាអ្វីដែលអ្នកគួរតែប្រើដើម្បីបង្កើត និងត្រួតពិនិត្យ Email Campaign សម្រាប់ផលិតផល​ ឬសេវាកម្មដែលអ្នកនឹកស្មានមិនដល់។  

អ្នកអាចគ្រប់គ្រង List, បន្ថែម Subscribers ថ្មី, ផ្ញើ Campaigns និងមើលរបាយការណ៍បានយ៉ាងងាយស្រួល។


ជ្រើសរើស Template ដែលបានកំណត់ទុកមួយចំនួន ដើម្បីបង្កើត Campaigns ដ៏មានសក្តានុពល។

សំរាប់ការប្រើប្រាស់កម្មវិធីគ្រប់គ្រង​ Content អ្នកនឹងអាចដាក់បញ្ចូលរូបភាពផលិតផលបានក្នុងមួយពព្រិចភ្នែក​ ឬធ្វើឱ្យ Promotion របស់អ្នកកាន់តែប្រសើរឡើង។

អ្នកអាចបង្កើតគណនីប្រើបានជាច្រើន និងជួសជុលកម្រិតនៃ Permission សម្រាប់គណនីនីមួយៗ។

ដូច្នេះក្រុមទាំងមូលអាចធ្វើការនៅលើ MailChimp ដើម្បីអនុវត្តនូវ Mail Campaign បានដោយជោគជ័យ។

ចុងបញ្ចប់៖

សង្ឃឹមថាកម្មវិធីទាំង ៧នេះនឹងអាចជួយសំរួល​ និងផ្តល់ភាពងាយស្រួលជូនដល់លោកអ្នក ក្នុងការគ្រប់គ្រង និងធ្វើការងារ​ផ្សេងៗបានមួយកំរិតធំ។​​​

ហើយលោកអ្នកអាចធ្វើការ​ Download កម្មវិធីទាំងអស់នេះដោយ​​ Free ​បាននៅក្នុង​ App Store ។


Pin It on Pinterest