fbpx

មាន​សហគ្រិន​ច្រើន​រូប​មក​ហើយ​ដែល​ត្រូវ​បរាជ័យ​ក្រោយពេល​ដែល​​ពួកគេ​ចង់​បង្កើត​អាជីវកម្ម​ ឬ​មុខ​របរ​ទៅ​តាម​អ្វី​ដែល​ពួកគេ​ស្រលាញ់ ជាមួយនិងក្តីសុបិនខ្ពស់គឺទទួលបានភាពជោគជ័យ ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនព្យាយាមធ្វើវាដោយមិនបានយល់ច្បាស់​ពីរបៀបនៃការចាប់ផ្តើម ឬគ្រប់គ្រងក្រុមហ៊ុននោះទេ ដែលជាហេតុធ្វើឱ្យកើតមានឡើងនូវហានិភ័យ។

​ដូច្នេះខាងក្រោមនេះជាចំណុចមួយចំនួនដែលសហគ្រិនគ្រប់រូបគួរធ្វើការស្វែងយល់ជាមុនសិន មុននឹងចាប់ផ្តើមអាជីវកម្មរបស់ខ្លួន​ដើម្បីឱ្យច្បាស់ថាការចំណាយពេលវេលាវិនិយោគលើអាជីវកម្មនោះគឺមិនមានការខាតបង់អ្វី។

អាជីវកម្មស្របច្បាប់

អាជីវកម្មស្របច្បាប់
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ប្រទេសកម្ពុជាបាន​នឹង​កំពុងដាក់កិច្ចខិតខំប្រឹងប្រែងយ៉ាងតឹង​រឹង​ក្នុងការពង្រឹងច្បាប់ទាក់ទងនិងធុរកិច្ចអាជ្ញាប័ណ្ណ និងការប្រមូលពន្ធ នេះមានន័យថាការ​ចាប់ផ្តើមអាជីវកម្មនៅក្នុងកម្ពុជា គឺ​ត្រូវ​តែស្របច្បាប់។ ហេតុនេះហើយ អ្នក​ត្រូវ​ធ្វើការសិក្សាស្វែងយល់ពីអាជ្ញាប័ណ្ណ និងការអនុញ្ញាតផ្សេងៗដែលអ្នកត្រូវដឹង​ ឧទារហណ៍ដូចជា ការចុះឈ្មោះក្រុម​ហ៊ុន​របស់​អ្នក​ចូល​ក្រសួងជា​ដើម​។

អ្នក​ត្រូវ​មាន​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​ក្នុង​ការ​រក្សា​សិទ្ធ​ផលិតផល​របស់​​អ្នក ទោះ​ជា​ផលិតផល​ដែល​បង្កើត​ខ្លួន​ឯង​ ឬ​ធ្វើ​ការ​នាំ​ចូល​ផ្តាច់​មុខ​ក៏​ដោយ​។ ហើយ​អ្នក​ក៏​ត្រូវ​តែ​យល់​ដឹង​ផង​ដែរ​ថា តើអ្នកត្រូវបង់ពន្ធលើ​អ្វីខ្លះ និង​ស្ថិត​នៅ​ក្នុង​​អត្រាតម្លៃប៉ុន្មាន? នេះគឺជាជំហានដ៏សំខាន់មួយដើម្បីធានាថា អ្នកនឹងមិនត្រូវចាប់ខ្លួននៅថ្ងៃក្រោយ ឬទទួល​នៅ​​ការផាកពិន័យដែលអាចនឹងធ្វើឱ្យអាជីវកម្មរបស់អ្នកក្ស័យធនបាននោះទេ​។

បង្កើតផែនការលក់ដ៏រឹងមាំ

បង្កើតផែនការលក់ដ៏រឹងមាំ
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

ដំ​បូង​អ្នកត្រូវ​គិតឱ្យបានច្បាស់ថា ​នៅ​រាល់​ហានិ​ភ័យ​ដែល​អា​ចនឹង​កើត​ឡើង ​ឧទារហណ៍ដូច​ជា ​ប្រសិនបើអាជីវកម្មរបស់អ្នកបរាជ័យក្នុងការលក់ផលិតផល ឬមាន​បញ្ហា​ខាង​សេវាកម្មអ្វី​មួយ ​​តើអ្នក​នឹង​មាន​គម្រោង​អ្វី​បន្ទាប់​ទៀត​ដើម្បី​ទប់ស្កាត់​រាល់​បញ្ហា​ទាំង​អស់​នោះ​។

ក្នុងឆ្នាំដំបូងនៃអាជីវកម្ម តើអ្នកមានគម្រោងណែនាំផលិតផល ឬសេវាកម្មថ្មីៗ​បន្ថែម​ទៀត​ទេទៅ​កាន់​អតិថជន​របស់​អ្នក​? តើអ្នកនឹងបង្កើនតម្លៃដែរឬទេ ខណៈពេលអ្នកគាំទ្ររបស់អ្នកមានការកើនឡើង?

ដូច្នេះអ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​ដឹង​ពី​ស្ថានការណ៍​ទាំង​អស់​នេះ​ហើយ​បង្កើត​ជា​តារាង​គំ​រូ​មួយ​ដែល​អាច​ឱ្យ​អ្នក​បង្កើត​ផែន​ការ​ឱ្យ​បាន​មុន​ហានីភ័យ​កើត​ឡើង​ ការ​ដាក់ចេញនូវគោលដៅទាំងអស់នេះនឹងបង្ហាញពីការរីកចម្រើនរបស់ក្រុមហ៊ុនអ្នក។

ហេតុអ្វីអាជីវកម្មមួយ​នេះ?

ហេតុអ្វីអាជីវកម្មមួយ​នេះ?
  • Facebook
  • Twitter
  • Google+
  • LinkedIn
  • Pinterest

សួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចង់បង្វែរចំណង់ចំណូលចិត្តរបស់អ្នកឱ្យទៅជាអាជីវកម្ម ព្រោះថាបើវាគ្រាន់តែជាអ្វីដែលអ្នកស្រលាញ់នោះ មិនមែនមានន័យថាមនុស្សគ្រប់គ្នានឹងស្រលាញ់ដូចអ្នកដែរនោះទេ។

ហើយវាក៏សំខាន់ណាស់ដែរ​ ដែលអ្នកត្រូវតែយល់ថា តើការធ្វើឱ្យ​ក្តីស្រម៉ៃអ្នកក្លាយទៅជាអាជីវកម្មមួយនេះវាជាអ្វីដែលល្អសម្រាប់អ្នក និងជីវិតរស់នៅរបស់អ្នកដែរឬទេ? ទោះបីជាវាគ្រាន់តែជាគម្រាងមួយផ្នែក ​ឬក៏ជាអត្ថប្រយោជន៍មួយផ្ទាល់ខ្លួនក៏ដោយ។

និងរឹតតែសំខាន់ជាងនេះទៅទៀតនោះគឺ អ្នកត្រូវតែធ្វើការសិក្សាទៅលើទីផ្សារឱ្យបានច្បាស់លាស់ មុននឹងអ្នកធ្វើការចំណាយពេលរបស់អ្នកទៅចាប់ផ្តើមអាជីវកម្មមួយនោះ។ ដោយការធ្វើបែបនេះអាចផ្តល់ឱ្យអ្នកនូវគំនិតល្អៗដើម្បីគិតថាតើអ្នកគួរយកការចូលចិត្តរបស់ធ្វើជាអាជីវកម្ម ឬក៏ត្រូវជ្រើសយកអ្វីផ្សេង៕

Pin It on Pinterest